ព្យាករណ៍គូ​ Arsenal vs Bournemouth ម៉ោង២២ថ្ងៃទី៤មីនា

Arsenal កំពុងឈរនៅលើកំពូលតារាងក្នុងលីគ ដេញតាមពីក្រោយដោយ Manchester City ដែលឈរនៅលេខ២ប្រាំពិន្ទុ បន្ទាប់ពីការលេង២៥ប្រកួត។

ពួកគេ​ចូល​មក​ក្នុង​ការ​ប្រកួត​នេះ ​បន្ទាប់​ពី​បានប្រកួតឈ្នះ Everton ដោយលទ្ធផល​ ៤-០ ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ ដែល​នេះ​ជា​ការ​ប្រកួត​ឈ្នះ​ទី​៣​ជាប់​ៗ​គ្នារបស់ពួកគេ។ 

ទម្រង់លេងក្នុងទឹកដីរបស់ពួកគេពិតជាល្អខ្លាំងណាស់ក្នុងរដូវកាលនេះ ជាមួយនឹងកំណត់ត្រាឈ្នះ៩ប្រកួត ស្មើ២ប្រកួត និងចាញ់តែ១ប្រកួតគត់ក្នុងចំណោម១២ប្រកួតនៅក្នុងកីឡដ្ឋាន Emirates។

Arsenal ក៏​មិន​បានប្រកួតចាញ់​ Bournemouth ​ដែរ​ក្នុង​ជំនួប៥​ប្រកួត​​ចុង​ក្រោយ ​រវាងក្រុមទាំងពីរ ដោយ​ឈ្នះ​៤ប្រកួត និង​ស្មើ​១ប្រកួត។

ផ្ទុយទៅវិញ Bournemouth បានប្រកួតឈ្នះតែ២ប្រកួតគត់ ក្នុងចំណោមការប្រកួតលីគ១០ប្រកួតចុងក្រោយ ហើយបានប្រកួតចាញ់​ Manchester City ដោយលទ្ធផល ៤-១ ក្នុងការប្រកួតចុងក្រោយ ដែលជាការប្រកួតចាញ់ទី៣របស់ពួកគេក្នុង ៦ប្រកួតចុងក្រោយផងដែរ។

កំណត់ត្រាការប្រកួតរបស់ពួកគេមិនល្អ​នោះទេ ក៏ដូចជាទំនុកចិត្តរបស់ពួកគេផងដែរ ដោយត្រឹមតែមានជ័យជម្នះ ២ប្រកួតពេញមួយរដូវកាល រួមជាមួយនឹងការស្មើ២ប្រកួត និងចាញ់៨ប្រកួតក្នុងចំណោម១២ប្រកួត។

ការព្យាករណ៍​ :​ ក្រុមកាំភ្លើងធំ Arsenal ទទួលបានលទ្ធផលល្អជាច្រើនលើកក្នុងរដូវកាលនេះ ហើយទោះបីជាមានពេលវេលាផ្លាស់ប្តូរបន្តិចបន្ទួច ពីការប្រកួតចុងក្រោយក៏ដោយ កីឡាកររបស់លោក Mikel Arteta នៅតែបង្ហាញភាពរឹងមាំមួយផ្សេងទៀត នៅចំពោះមុខអ្នកគាំទ្ររបស់ពួកគេ។​ ខ្សែប្រយុទ្ធមើលទៅស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ហើយយើងអាចមើលឃើញថាពួកគេប្រាកដរកបានគ្រាប់បាល់បានពីរបីគ្រាប់ទៀត និងទទួលជ័យជម្នះយ៉ាងងាយស្រួលក្នុងការប្រកួតនេះ។ ការទស្សន៍ទាយការប្រកួតរវាង​ Arsenal និង Bournemouth របស់យើងគឺជ័យជម្នះសម្រាប់​ Arsenal៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង