Manchester City មិនស្គាល់ចាញ់សោះក្នុងការប្រកួត ៦លើកចុងក្រោយរបស់ពួកគេ ចាប់តាំងពីពេលដែលប្រកួតចាញ់ Tottenham កាលពីដើមខែកុម្ភៈ។ ពួកគេបានប្រកួតឈ្នះ២ប្រកួតចុងក្រោយ ដោយស៊ុតបញ្ចូលទីសរុប៧គ្រាប់ និងមានគ្រាប់បាល់របូតតែ១គ្រាប់ប៉ុណ្ណោះ។
ទម្រង់លេងក្នុងទឹកដីបានបង្ហាញឲ្យឃើញថា ពួកគេលេងឈ្នះ៥ប្រកួតពីការលេង៨ប្រកួត។ ក្រុមចុងក្រោយដែលទទួលបានពិន្ទុពី City នៅទឹកដី Etihad គឺ Everton នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២២។
City បានស៊ុតបញ្ចូលទីគូប្រកួតយ៉ាងហោចណាស់ក៏៣គ្រាប់ដែរ ក្នុងការប្រកួត៣ចំណោម ការប្រកួតក្នុងទឹកដី៤លើកចុងក្រោយ។
Newcastle United ត្រូវស្វែងរកជ័យជម្នះមកវិញ បន្ទាប់ពីឆ្លងកាត់៤ប្រកួត ដោយគ្មានជ័យជម្នះ។ ការចាញ់ថ្មីៗបំផុត គឺក្នុងការប្រកួតពាន Carabao Cup ដែលពួកគេប្រកួតចាញ់ Manchester United ២-០។
ខណៈពេលដែលក្រុមដទៃទៀត កំពុងស៊ុតបញ្ចូលទីជាច្រើនគ្រាប់ Newcastle មិនអាចរកគ្រាប់បាល់បានទេ២ប្រកួតចុងក្រោយ ហើយរកបានតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៤ប្រកួតចុងក្រោយ។
Newcastle ការប្រកួតស្មើនៅ Premier League ៣ប្រកួតចុងក្រោយ ដោយរកបានតែ១គ្រាប់ប៉ុណ្ណោះ។
ការព្យាករណ៍ : Manchester City មិនអាចធ្វើឱ្យបាត់បង់ពិន្ទុ ក្នុងការប្រកួតនេះបានទេ ដោយពួកគេកំពុងតែមាន៥ពិន្ទុ តាមពីក្រោយក្រុមឈរកំពូលតារាង Arsenal ដែលប្រាកដជាប្រកួតឈ្នះលើ Bournemouth នៅថ្ងៃសៅរ៍។ City មានទម្រង់លេងល្អ ហើយរកបាន៧គ្រាប់ក្នុង២ប្រកួតចុងក្រោយ។ Newcastle United មិនមានទម្រង់លេងល្អបំផុតនោះទេ ហើយក្តីសង្ឃឹមរបស់ពួកគេ ដើម្បីឈរនៅក្រុមកំពូលទាំងបួនកំពុងចាប់ផ្តើមបាត់បង់។
ពួកគេកំពុងតែជួបបញ្ហាក្នុងការស្វែងរកគ្រាប់បាល់ ហើយនោះជាមូលហេតុដែលការទស្សន៍ទាយការប្រកួតរវាង Manchester City និង Newcastle United របស់យើងគឺជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ៕