ខ្សែប្រយុទ្ធ Lionel Messi របស់ក្លិបសេដ្ឋីបារាំង Paris Saint-Germain បានទទួលលិខិតគំរាមពីខ្មាន់កាំភ្លើងមួយក្រុម ដែលបានវាយប្រហារផ្សារទំនើបមួយកន្លែងក្នុងទីក្រុង Rosario ដែលជាស្រុកកំណើតរបស់គាត់កាលពីពេលថ្មីៗនេះ។
ហាងលក់អាហារមានឈ្មោះ Unico ដែលមានទីតាំងនៅស្រុក Lavalle ជាកម្មសិទ្ធិរបស់គ្រួសារប្រពន្ធ Messi គឺ Antonela Roccuzzo ត្រូវបានគេរាយារណ៍ថា ត្រូវបានខ្មាន់កាំភ្លើងបាញ់រះ១៤គ្រាប់ ថែមទាំងបានបន្សល់សំបុត្រ គួរឲ្យបារម្ភមួយថែមទៀត។
នៅក្នុងក្រដាសគម្រាមមួយនោះបានលើកឡើងច្បាស់ៗចំៗថា "Messi យើងកំពុងរង់ចាំអ្នក។ Javkin ដែលជាចៅហ្វាយក្រុង Rosario គឺជាអ្នកជួញដូរគ្រឿងញៀន ដូចនេះគាត់នឹងមិនមើលថែអ្នកទេ"។ មុនការចាកចេញដោយម៉ូតូ នៃខ្មាន់កាំភ្លើងដៃឆៅចិត្តធំ ចំនួនពីរនាក់៕