ក្រុមអធិរាជស Real Madrid បានបំបែកកំណត់ត្រាមួយដែលខ្លួនមិនចង់ជួបប្រទះ ក្នុងការប្រកួត El Clasico ទល់និងក្រុមអ្នកមានបុណ្យ FC Barcelona ក្នុងការប្រកួតជើងទីមួយនៃការប្រកួត Copa del Rey វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីមួយ។
ការប្រកួតរវាងក្រុមខ្លាំងទាំងពីររបស់អេស្ប៉ាញបានបញ្ចប់ទៅក្នុងលទ្ធផល 1:0 ក្នុងកីឡដ្ឋាន Santiago Bernabeu ដែលគ្រាប់បាល់តែមួយគ្រាប់គត់របស់ Barcelona គឺជាការទាត់បញ្ចូលទីខ្លួនឯងរបស់ខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Eder Militao។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងការប្រកួតនោះគឺ ក្រុម Barcelona បានធ្វើការទប់ទល់តតាំងនិងក្រុមម្ចាស់ពាន UCL 14សម័យយ៉ាងល្អ ដោយមិនឲ្យក្រុមម្ចាស់ផ្ទះស៊ុតចំគោលដៅសូម្បីតែមួយជើង ដោយលើកចុងក្រោយដែល Real ជួបស្ថានភាពបែបនេះគឺនៅឆ្នាំ 2010៕