ក្លឹបយក្សនៅអេស្ប៉ាញ Real Madrid និង Barcelona នឹងត្រូវប៉ះគ្នាក្នុងការប្រកួតជើងទីមួយ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey។
Real Madrid នឹងធ្វើជាម្ចាស់ផ្ទះ ដែលនេះបានក្លាយជាជំនួបលើកទីបីរបស់ក្រុមទាំងពីរ ក្នុងរដូវកាលនេះ ដោយភាគីទាំងពីរកំពុងសម្លឹងរកជ័យជម្នះដូចគ្នា បន្ទាប់ពីមិនបានទទួលជ័យជម្នះមុនឈានចូលការប្រកួតនេះ។
ទម្រង់ប្រយុទ្ធថ្មីៗរបស់ Real Madrid បានបង្ហាញថា ពួកគេស៊ុតបាល់បញ្ចូលទីគូប្រកួតយ៉ាងហោចណាស់ ក៏២គ្រាប់ក្នុង៤ប្រកួតចំណោម៥ប្រកួតចុងក្រោយ។ ពួកគេរំពឹងយកប្រៀបឱ្យបានក្នុងការប្រកួតជើងទីមួយនេះ ស្របពេលដែលពួកគេមិនទាន់ស្គាល់ចាញ់៦ប្រកួតជាប់ៗគ្នា។
ក្រុមយក្សទាំងពីរនេះ បានជួបគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រ Super Cup កាលពីដើមឆ្នាំនេះ ដោយ Barcelona បានឈ្នះ Real Madrid ដោយលទ្ធផល ៣-១ បន្ទាប់ពីពួកគេប្រកួតចាញ់ដោយលទ្ធផលដូចគ្នានៅ La Liga ។
Barcelona ទើបតែបានប្រកួតចាញ់ជាប់ៗគ្នា ២ប្រកួតចុងក្រោយ ហើយរំពឹងជៀសវាងការចាញ់បន្តទៀត នៅក្នុងការប្រកួតនេះ។
ការប្រកួតចាញ់នោះ សុទ្ធតែជាការប្រកួតក្រៅទឹកដី ហើយក្នុងការប្រកួតនេះពួកគេមានហានិភ័យក្នុងការធ្វើឱ្យក្លាយជាការចាញ់ជាលើកទី៣ ប្រសិនបើមិនទទួលឱកាសដើម្បីឈ្នះ។
ពួកគេមិនមានរបូតគ្រាប់បាល់២ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយ នៅក្រៅទឹកដី ហើយពួកគេបានបានស៊ុតបញ្ចូលទីគូប្រកួតច្រើនជាង១គ្រាប់ ដែលមានតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៥ប្រកួតក្រៅទឹកដីចុងក្រោយ។
ការព្យាករណ៍ : Real Madrid ចូលមកក្នុងការប្រកួតនេះ ជាក្រុមដែលមានការពេញចិត្តយ៉ាងខ្លាំង ដោយផ្អែកលើទម្រង់លេងថ្មីៗ របស់ពួកគេ។ ការប្រកួតក្នុងទឹកដី ហើយនឹងមានទំនុកចិត្តក្នុងការទទួលបានជ័យជម្នះជើងទីមួយសម្រាប់ការប្រកួតនេះ។ ការទស្សន៍ទាយរបស់យើង សម្រាប់ការប្រកួតរវាង Real Madrid និង Barcelona ជ័យជម្នះសម្រាប់ Real Madrid៕