ភ្នាក់ងារ​មួយរូបបង្ហើប​ថា អតីត​ប្រធាន​ក្លិប Lazio ធ្លាប់បាន​បដិសេធ​ឱកាស​ចុះ​ហត្ថលេខា​ Cristiano Ronaldo

យោងតាមភ្នាក់ងារមួយរូប គឺលោក Alessandro Moggi បានឲ្យដឹងថា Lazio បានបដិសេធឱកាសក្នុងការចុះហត្ថលេខាលើកីឡាករ Cristiano Ronaldo កាលពីគាត់មិនទាន់មានភាពល្បីល្បាញមកម្ល៉េះ។

Lazio ត្រូវបានទាក់ទងទៅដោយភ្នាក់ងារលោក Jorge Mendes និងផ្តល់ឱកាសសម្រាប់ទិញយក Cristiano ប៉ុន្តែប្រធានក្លិបនៅពេលនោះ បានសម្រេចចិត្តមិនដេញតាមតារាព័រទុយហ្គាល់ដោយនិយាយថា ពួកគេនឹងទៅរកកីឡាករ Ronaldo ប្រេស៊ីលវិញ។

លោក Moggi បានប្រាប់ Calciomercato ថា "Mendes គឺជាមិត្តដ៏ល្អរបស់លោក Calleri។ យើងបានស្នើ Cristiano ទៅលោក Cragnotti ប៉ុន្តែគាត់បានឆ្លើយថាគាត់មិនចង់បាននោះឡើយ ដោយសារគាត់ចង់បាន Ronaldo ពិត​ប្រាកដ ដូច្នេះ​មិន​មាន​ការ​ចរចា​អ្វីកើតឡើងឡើយ"៕
 

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង