ប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi កំពុងត្រូវបានស៊ើបអង្កេតជុំវិញការចោទប្រកាន់ពីបទចាប់ជំរិត និងធ្វើទារុណកម្មនៅក្នុងប្រទេសកាតា ដែលជាស្រុកកំណើតរបស់គាត់។
ចៅក្រមបារាំងបីនាក់ត្រូវបានតែងតាំងឱ្យបើកការស៊ើបអង្កេតលើប្រធាន PSG ជុំវិញការចោទប្រកាន់ថាចាប់ពង្រត់ និងធ្វើទារុណកម្មលើសកម្មជនសញ្ជាតិបារាំងកាត់អាល់ហ្សេរីម្នាក់។
មូលហេតុនៃការចាប់ជំរិតអាចមកពីមូលហេតុដែលរូបគេមានលិខិតសំខាន់ៗដែល Khelaifi មិនចង់ឲ្យមានការបែកធ្លាយចេញទៅបណ្តាញសង្គមខាងក្រៅ ដោយត្រូវបានគេរាយការណ៍ថា ត្រូវបានជាប់ឃុំរយៈពេលច្រើនខែ មុនចេញមកវិញនៅខែវិច្ឆិកាកន្លងទៅ៕