ព្យាករណ៍គូ ​Manchester United vs West Ham ម៉ោង២:២៤ ថ្ងៃទី២មីនា

កាលពីប្រកួតជើងមុន​ Manchester United បានយកឈ្នះ​ Reading ដោយលទ្ធផល ៣-១ ក្នុងទឹកដីដើម្បីឡើងមកជួប West Ham ដែលបានយកឈ្នះ Derby ២-០ នៅក្រៅដី។

ក្រុមបិសាចក្រហមកំពុងឈរនៅលេខ៣ក្នុងក្របខ័ណ្ឌ Premier League ដោយមាន៨ពិន្ទុតាមពីក្រោយក្រុមឈរនៅកំពូលតារាង ហើយពួកគេក៏បានឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយ ក្នុងក្របខ័ណ្ឌ Europa League ផងដែរ។ 

ពួកគេ​ចូល​មក​ក្នុង​ការប្រកួតពាក់​កណ្តាល​សប្តាហ៍​នេះ​ ជាមួយនឹងដំណើរការប្រកួត​មិន​ស្គាល់​ចាញ់​១០ប្រកួត​ ក្នុងនោះជ័យជម្នះមាន៨ប្រកួត។​ ក្នុង​ការ​ប្រកួត​នោះ ពួក​គេ​បាន​ស៊ុត​បញ្ចូល​ទី​គូប្រកួត២គ្រាប់​ ឬ​ច្រើន​ជាង​ក្នុង​ការ​ប្រកួត​ទាំង​អស់ ហើយ​មិនមានរបូតគ្រាប់៥ប្រកួត។

West Ham កំពុងតែមានការប្រកួតក្នុងលីគដ៏គួរឱ្យរន្ធត់មួយ ដែលបានឱ្យឃើញថា ពួកគេមានត្រឹមតែ២ពិន្ទុ ពីលើតំបន់ដែលត្រូវកាត់ចោល។​ ពួក​គេ​ឈ្នះ​តែ​៦​ប្រកួត​ប៉ុណ្ណោះ ហើយ​ចាញ់​១៣​ប្រកួត ​ក្នុង​ចំណោម​២៤​ប្រកួត​ ដែល​ពួក​គេ​បាន​លេង​រហូត​មក​ដល់​ពេល​នេះ។

ជ័យជម្នះលើ Nottingham Forest បានធ្វើឱ្យមានការខាតបង់ដោយអ្នកចាំទី Alphonse Areola ត្រូវបានដកចេញដោយត្រូវរបួស ហើយអាចជាអវត្តមានដ៏សំខាន់បំផុត ក្នុងការប្រកួតទល់នឹង United ។

ការព្យាករណ៍​ :​ នៅរដូវកាលនេះ Manchester United មានសំណាងក្នុងការចាប់ឆ្នោតក្នុងការប្រកួត​ FA Cup ដោយសារតែពួកគេត្រូវបានប្រកួតនៅក្នុងទឹកដី ខណៈដែល West Ham កំពុងតែមានការប្រកួតក្រៅដីជាលើកទីបីរបស់ពួកគេ នៅក្នុងការប្រកួតនេះ។​ West Ham មិន​ទាន់​របូត​មួយ​គ្រាប់ឡើយ​នៅ​ FA Cup ។ ការទស្សន៍ទាយរបស់យើងសម្រាប់ការប្រកួតរវាង Manchester United និង West Ham United គឺជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង