ការប្រកួតក្របខ័ណ្ឌ UEFA Champions League វគ្គ១៦ ក្រុមចុងក្រោយជើងទី១ នៅយប់ថ្ងៃពុធនេះមានចំនួន ២ គូ គឺរវាង Atl. Madrid vs Manchester Utd និង Benfica vs Ajax ។ ដោយឡែក នៅក្របខ័ណ្ឌ English Premier League ក៏មានការប្រកួតបង្គ្រប់ជុំចំនួន ៣ គូផងដែរ។
ក្នុងក្របខ័ណ្ឌលំដាប់ទីពីររបស់អង់គ្លេស English League Championship ក៏មានការប្រកួតចំនួន ៦ គូដែរ។
សម្រាប់ការប្រកួតនៅ CL យប់នេះ ក្រុមបិសាចក្រហម Man U នៅតែមានសង្ឃឹមខ្ពស់ជាងម្ចាស់ផ្ទះ Atl. Madrid ហើយពួកគេជាក្រុមដែលអ្នកវិភាគជាច្រើនយល់ថានឹងមានលទ្ធភាពឈ្នះឬស្មើ ជាជាងចាញ់។
រីឯ Ajax របស់ហូឡង់ក៏នៅតែជាក្រុមមានកម្រិតលេងខ្ពស់ជាង បើធៀបនឹង Benfica របស់ព័រទុយហ្គាល់ ហេតុដូច្នេះ ពួកគេនឹងមានលទ្ធភាពឈ្នះច្រើននៅយប់នេះ។
ក្នុង EPL យប់នេះវិញ ក្រុមហង្សក្រហម Liverpool ដែលឈរនៅលេខ២ សង្ឃឹមឈ្នះច្រើនដើម្បីដេញតាម Man City ដែលមាន៦ពិន្ទុនាំមុខពួកគេ។ Liverpool បើឈ្នះយប់នេះនឹងបន្ថយគម្លាតសល់ត្រឹម ៣ ពិន្ទុពី Man City ហើយពេលនោះ ការប្រជែងតំណែងជើងឯក EPL នឹងបន្តឡើងវិញយ៉ាងស្វិតស្វាញ។
ខាងក្រោមនេះជាលទ្ធផលព្យាករណ៍សម្រាប់ការប្រកួតទាំងអស់នៅយប់នេះ៕