ចូលទៅក្នុងការប្រកួតនេះ Spurs មាន៤២ពិន្ទុ ឈរនៅលេខ៤ ខណៈ Chelsea មាន៣១ពិន្ទុនៅលេខ១០។ អតីតអ្នកចាត់ការក្រុម Chelsea លោក Antonio Conte ត្រលប់មកចូលរួមក្នុងការប្រកួតរបស់ Spurs វិញបន្ទាប់ពីការវះកាត់ ហើយនឹងផ្តោតលើជ័យជម្នះក្នុងជំនួប London Derby នេះ។
Spurs ទើបតែបានប្រកួតឈ្នះ West Ham United ដោយលទ្ធផល ២-០ ដែលបានសង្គ្រោះពីការបរាជ័យ២ប្រកួតជាប់គ្នា ហើយនឹងមានទំនុកចិត្តឈានចូលក្នុងការប្រកួតមួយនេះ។
Spurs មិនមានទំនុកចិត្តទាំងស្រុង សម្រាប់ការប្រកួតនៅទឹកដីក្នុងលីគនោះទេ ប៉ុន្តែពួកគេដូចជាចូលមកក្នុងការប្រកួតនេះ ជាមួយនឹងភាពល្អប្រសើរឡើងជាច្រើននាពេលថ្មីៗនេះ។ ពួកគេបានយកឈ្នះ Manchester City និង West Ham United នៅទឹកដីក្នុងការប្រកួតថ្មីៗបំផុតរបស់ពួកគេ ដែលបាបធ្វើឱ្យពួកគេលេងឈ្នះ ៦ប្រកួត ក្នុងចំណោម១០ប្រកួតនៅទឹកដីក្នុងលីគ។
Chelsea កំពុងតែមានរដូវកាលប្រៀបដូចជាសុបិន្តអាក្រក់ ជាមួយនឹងគុណភាពនៅក្នុងក្រុម ក្រុមតោខៀវគួរតែកំពុងប្រជែងដណ្តើមយកពាន ប៉ុន្តែពួកគេខិតកាន់តែជិតដល់កាត់ចោលច្រើនជាងការប្រកួតប្រជែងដណ្តើមពាន។
ពួកគេមិនស្គាល់ឈ្នះទាល់តែសោះសម្រាប់ការប្រកួត៥លើកចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ក្រុមបាតតារាង Southampton ១-០ ក្នុងការប្រកួតចុងក្រោយ។
១០ប្រកួត ដែលបានលេងក្នុងឆ្នាំ២០២៣ Chelsea បានប្រកួតឈ្នះតែ១ប្រកួតប៉ុណ្ណោះ ហើយពួកគេឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១៥ប្រកួតចុងក្រោយ។ ពួកគេមិនដែលឈ្នះ ការប្រកួតក្រៅដី ៩ប្រកួតចុងក្រោយ ដោយចាញ់៦ប្រកួត។
ការព្យាករណ៍ : Chelsea ស្ថិតក្នុងទម្រង់មិនសូវល្អ ហើយការឈានចូលទៅក្នុងប្រកួត London Derby ក្រៅទឹកដី នឹងមិនមានជាអ្វី ដើម្បីជួយតោខៀវនោះទេ។ ពួកគេមិនបានស៊ុតបាល់បញ្ចូលទីច្រើនទេ ប៉ុន្តែក៏មិនមានរបូតគ្រាប់បាល់ច្រើនដែរ។ ពួកគេជួប Spurs ដែលកំពុងតែមានភាពល្អប្រសើរឡើង ហើយការទស្សន៍ទាយរបស់យើងសម្រាប់ការប្រកួតរវាង Tottenham និង Chelsea គឺជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ និងមានគ្រាប់បាល់តិចជាង ២.៥ គ្រាប់៕