អ្នកចាត់ការក្រុម Manchester City លោក Pep Guardiola បានចេញមុខមកធ្វើការឆ្លើយតបទៅលើអ្នកដែលបានរិះគន់លោក ដោយអះអាងថា លោកតែងតែ បរាជ័យជានិច្ច ថ្វីត្បិតក្រុមមួយនេះ បានទទួលភាពជោគជ័យជាច្រើន នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រោយយកឈ្នះ Arsenal នៅកីឡដ្ឋាន Emirates ដើម្បីឡើងមកកំពូលតារាង English Premier League ក្រុម Man City បែរជាភ្លាត់ស្មើជាមួយក្រុម Nottingham Forest ទៅវិញ ដោយត្រូវបានគេរិះគន់យ៉ាងធ្ងន់ៗថា ក្រុមរបស់លោកបានខ្ជះខ្ជាយច្រើន នៅតំបន់ប្រយុទ្ធ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកចាត់ការរូបនេះ បាននិយាយថា "ខ្ញុំមានអារម្មណ៍ថា ទោះបើជាយើងធ្វើបានល្អច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំនៅតែត្រូវគេមើលឃើញថា បរាជ័យជានិច្ច ព្រោះគ្មានអ្វីដែលអាចគ្រប់គ្រាន់ សម្រាប់អ្នកនិយាយទាំងនោះទេ"៕