Manchester City នឹងវិលត្រឡប់ទៅកាន់ការប្រកួត UEFA Champions League វិញ ដែលត្រូវប្រកួតក្រៅដីជាមួយនិង RB Leipzig នៅប្រទេសអាឡឺម៉ង់ ក្នុងការប្រកួតជុំទី១៦នៅថ្ងៃពុធ។
ក្រុមនៅអាឡឺម៉ង់ប្រកួតឈ្នះ៣ប្រកួត ក្នុងចំណោម៥ប្រកួត៥ចុងក្រោយ ប៉ុន្តែមិនមានរបូតគ្រាប់បាល់តែ២ប្រកួតប៉ុណ្ណោះក្នុង៥ប្រកួតនោះ។
៤ប្រកួតក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ Leipzig មានគ្រាប់បាល់ច្រើនជាង២.៥គ្រាប់ ហើយសម្រាប់ការប្រកួតនៅក្នុងក្របខ័ណ្ឌ Champions League ពួកគេបានកត់ត្រាជ័យជម្នះ៤ប្រកួតជាប់ៗគ្នា។ លើកពីនេះ៤ប្រកួតនោះ Leipzig រកបាន១២គ្រាប់ ហើយ៨គ្រាប់កើតឡៀងក្នុងតង់ទីពីរ។
ដំណើរប្រកួតចុងក្រោយរបស់ Manchester City ទៅកាន់ Leipzig មិនបានបញ្ចប់យ៉ាងល្អ សម្រាប់ក្រុមយក្សនៅ Premier League នោះទេ។ ពួកគេបានប្រកួតចាញ់ក្នុងលទ្ធផល ២-១ កាលពីឆ្នាំ២០២១។
Manchester City រំពឹងលើការពង្រឹងទម្រង់ការពារក្នុងការប្រកួតនេះ បន្ទាប់ពីបានរបូតគ្រាប់បាល់៤ប្រកួតចុងក្រោយ ប៉ុន្តែក៏ដូចជា Leipzig ដែរ ក្រុមទាំងពីរបានស៊ុតបញ្ចូលទី៣ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយ។
ទោះបីជាយ៉ាងណា City មិនដែលប្រកួតចាញ់ក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះទេ ដោយឈ្នះទាំង៤ប្រកួត។
ការព្យាករណ៍ : Manchester City ធ្វើមិនបានល្អនោះទេ ក្នុងដំណើរការប្រកួតពានរង្វាន់នេះ ហើយក្នុងការប្រកួតនេះ ពួកគេត្រូវជួបជាមួយក្រុមដែលលេងត្រូវជើងគ្នាក្នុងការប្រកួតថ្មីៗ។ ពួកគេប្រហែលជាមានគំនិតចង់សងសឹក Leipzig ប៉ុន្តែវានឹងមានភាពតានតឹងរួមទាំងសម្ពាធដែលកំពុងតែកើនឡើង។ ការប្រកួតនេះ នឹងត្រូវបានកំណត់ថា ជាការប្រកួតដ៏ស្វិតស្វាញ ប៉ុន្តែការព្យាករណ៍សម្រាប់ការប្រកួតរវាង Leipzig និង Manchester City គឺ ជ័យជម្នះសម្រាប់ Leipzig៕