Aguero បានបើកចំហអំពីបញ្ហាសុខភាពដែលមានន័យសម្រាប់អនាគតរបស់គាត់ ដោយការបង្ខំចិត្តចូលនិវត្តន៍។
អតីតតារាបាល់ទាត់ Manchester City កីឡាករ Sergio Aguero បានទទួលស្គាល់ថា គាត់ចង់មើល និងលេងបាល់ទាត់ ប៉ុន្តែគាត់ខ្លាចបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យជំងឺបេះដូងលោតខុសប្រក្រតីរបស់គាត់។
អតីតខ្សែប្រយុទ្ធរូបនេះ ត្រូវបានបង្ខំឱ្យចូលនិវត្តន៍ពីបាល់ទាត់ ក្រោមការណែនាំពីវេជ្ជបណ្ឌិតរបស់គាត់ ដែលធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកមានការខកចិត្តយ៉ាងខ្លាំង។
កីឡាករអាហ្សង់ទីន បានទទូចថា ពេលនេះគឺជាពេលវេលាដើម្បីសម្រាកមួយ ទោះបីជាយ៉ាងណាក៏ដោយ គាត់នឹងធ្វើការពិចារណាថា តើគាត់អាចនឹងត្រឡប់មកលេងបាល់ទាត់នាពេលអនាគតឬទេ?៕