បិសាចក្រហមធ្វើបានល្អក្នុងការប្រកួតថ្មីៗនេះ ដោយបានចូលមកក្នុងការប្រកួតនេះ មិនដែលប្រកួតចាញ់សោះ៧ប្រកួត។ ពួកគេឈ្នះ៥ប្រកួត ក្នុងចំណោម៧ប្រកួតចុងក្រោយ ប៉ុន្តែមិនមានរបូតគ្រាប់បាល់តែ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១០ប្រកួតចុងក្រោយ។
Manchester United ក៏មានទម្រង់លេងដ៏អស្ចារ្យផងដែរ ដោយស៊ុតបញ្ចូលទីគូប្រកួត២គ្រាប់ ឬច្រើនគ្រាប់៩ប្រកួតក្នុងចំណោម១០ប្រកួតចុងក្រោយ។ ផ្ទុយទៅវិញលទ្ធផល ក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នាមាន៧ប្រកួតក្នុងចំណោម១០ប្រកួតចុងក្រោយ។
ពួកគេមិនដែលប្រកួតចាញ់សោះក្នុងលីគ១០ប្រកួតក្នុងទឹកដី ដោយគ្រាន់តែមិនបានស៊ុតបញ្ចូលទីគូប្រកួត១ប្រកួតប៉ុណ្ណោះ។ ការប្រកួតលីគ៥ប្រកួតចុងក្រោយក្នុងទឹកដីមានគ្រាប់បាល់ច្រេីនជាង២.៥គ្រាប់ ហើយលទ្ធផលក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នាសម្រាប់ការប្រកួតក្នុងលីគក្នុងទឹកដីមាន៣ប្រកួតចុងក្រោយ។
Leicester City ហាក់បានប្រែក្លាយជាល្អប្រសើរឡើងវិញ បន្ទាប់ពីមានការចាប់ផ្តើមដ៏តានតឹងក្នុងការប្រកួតកន្លងមក។ ពួកគេចូលមកក្នុងការប្រកួតនេះជាមួយនឹងជ័យជម្នះ៣ប្រកួតជាប់ៗគ្នា ហើយមិនស្គាល់ចាញ់សោះ៤ប្រកួតចុងក្រោយ។
Leicester មានត្រឹមតែ៦ពិន្ទុប៉ុណ្ណោះពីលើតំបន់កាត់ចោល ហើយរំពឹងឡើងផុតពីទីនោះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្នុងជំនួប៦លើកជាមួយ Manchester United ពួកគេឈ្នះ៣ប្រកួត និងចាញ់១ប្រកួត។ ក្រុមទាំងពីរបានស៊ុតបាល់បញ្ចូលទីគ្នាមាន៥ប្រកួត ក្នុងជំនួប៦ប្រកួតចុងក្រោយរបស់ Leicester City ជាមួយ Manchester United ។
ការព្យាករណ៍ : លទ្ធផលមិនមានរបូតគ្រាប់បាល់មិនសូវមានច្រើនទេ ក្នុងការប្រកួតរបស់ក្រុមទាំងពីរនេះ។ ទោះបីជាយ៉ាងណា ភាគីទាំងពីរមានទម្រង់ប្រយុទ្ធល្អខ្លាំង។ នេះគឺជាគុណភាពមួយដែលយើងត្រូវទន្ទឹងរង់ចាំ ហើយសម្រាប់ការទស្សន៍ទាយរបស់យើង ក្នុងការប្រកួតរវាង Manchester United និង Leicester City គឺក្រុមទាំងពីរប្រាកដជារកគ្រាប់បាល់បាន៕