Tottenham Hotspur ឈានចូលមកក្នុងការប្រកួតនេះដោយមាន៣៩ពិន្ទុឈរនៅលេខ៥ ខណៈដែល West Ham United មាន២០ពិន្ទុ ហើយឈរនៅលេខ១៦។
សម្រាប់ក្រុមម្ចាស់ផ្ទះ ២ប្រកួតចុងក្រោយនេះ មិនបានទទួលបានលទ្ធផលដូចការរំពឹងទុកនោះទេ ដោយប្រកួតចាញ់ទាំងពីរប្រកួតបន្ទាប់ពីយកឈ្នះលើ Manchester City ។ ដោយមានតែ២ពិន្ទុតាមពីក្រោយក្រុមឈរនៅលេខ៤ Newcastle United ធ្វើឱ្យ Spurs ពិតជាចង់ជំរុញយកឱ្យបានបីពិន្ទុក្នុងការប្រកួតនេះ។
ការប្រកួតក្នុងលីគ៥ប្រកួតចុងក្រោយ ពួកគេបានបណ្តោយឱ្យរបូតគ្រាប់បាល់២គ្រាប់ ឬច្រើនជាងនេះ ហើយស៊ុតបញ្ចូលទីគូប្រកួតបានច្រើនជាង ១គ្រាប់មានតែ១ប្រកួតគត់។
West Ham United ឈានមកកុងប្រកួតនេះ ដោយមិនដែលចាញ់សោះ៤ប្រកួតចុងក្រោយ ហើយនេះគួរតែផ្តល់ឱ្យពួកគេនូវទំនុកចិត្ត ដើម្បីដោះស្រាយជាមួយ Spurs។
២ប្រកួតចុងក្រោយរបស់ West Ham បានបង្ហាញថាពួកគេត្រូវតាមពីក្រោយ ដើម្បីទទួលបានលទ្ធផលស្មើ ១-១ ក្នុងការប្រកួតជាមួយ Chelsea និង Newcastle United ។
West Ham បានបង្ហាញទម្រង់ប្រយុទ្ធដ៏ល្អនៅក្នុងតង់ទីមួយ ក្នុងការប្រកួតថ្មីៗរបស់ពួកគេ។ តំបន់មួយដែលត្រូវតែមានការកែលម្អសម្រាប់ពួកគេ គឺទម្រង់លេងក្រៅដី ដោយពួកគេមិនដែលឈ្នះក្នុងការប្រកួតលីគក្រៅដី៩ប្រកួតជាប់គ្នា។
ការព្យាករណ៍ : West Ham United ទើបតែប្រកួតស្មើ២ប្រកួតជាប់ៗគ្នា ហើយប្រាកដជាមានជឿជាក់ជាងមុន ក្នុងការប្រឈមមុខនឹងក្រុម Spurs ដែលទើបតែប្រកួតចាញ់២ប្រកួតជាប់ៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ West Ham លេងអន់សម្រាប់ការប្រកួតក្រៅដីក្នុងរដូវកាលនេះ ខណៈដែល Tottenham លេងមិនខ្លាំងទេនៅក្នុងទឹកដី។ ការទស្សន៍ទាយរបស់យើងសម្រាប់ការប្រកួតរវាង Tottenham Hotspur និង West Ham United គឺលទ្ធផលស្មើគ្នា៕