កាលពីពេលថ្មីៗនេះ ក្រុម Arsenal បានបើកការស៊ើបអង្កេតជាសាធារណៈមួយ ក្រោយរកឃើញថាខ្សែបម្រើប្រយុទ្ធ Kevin De Bruyne ត្រូវបានអ្នកគាំទ្រមួយចំនួនព្យាយាមគប់ ក្នុងជ័យជម្នះ ៣:១ របស់ Man City នៅក្នុងដីរបស់ Arsenal។
De Bruyne ត្រូវព្យាយាមគេចវត្ថុជាច្រើនរួមមានកែវស្រា ដបស្រា ដែលបានគប់មកពីកន្លែងអ្នកគាំទ្រ នៅពេលដែលរូបគេព្យាយាមដើរចេញពីទីលានក្នុងការផ្លាស់ប្តូរកីឡាករ។ ថ្វីត្បិតតែកីឡាកររូបនេះ បានបង្ហោះរូបភាពទាំងនោះ ក្នុងអត្ថន័យលេងសើចពិតមែន តែសហព័ន្ធបាល់ទាត់ FA និង Arsenal បានចាប់ផ្តើមដុតដៃដុតជើងហើយ។
យោងទៅតាមសេចក្តីថ្លែងការណ៍ Arsenal បានឲ្យដឹងថា "យើងកំពុងតែសិក្សាពីកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់អត្តសញ្ញាណាអ្នកគប់ ដើម្បីសម្រេចអំពីការកាត់ទោសរបស់គេ។ ទង្វើបែបនេះគឺមិនអាចទទួលយកបាន ហើយយើងនិងមិនលើកលែងទោសឲ្យនោះឡើយ"៕