ក្លិបហង្សក្រហម Liverpool និងស្ករគ្រាប់ Everton ពេលនេះត្រូវបានផាកពិន័យដោយសហព័ន្ធបាល់ទាត់អង់គ្លេស FA ក្រោយមិនអាចគ្របគ្រងកីឡាកររបស់ខ្លួនបានក្នុងជំនួប Merseyside Derby កាលពីយប់ថ្ងៃចន្ទកន្លងទៅ។
កីឡាករនៃក្រុមទាំងពីរបានធ្វើការប៉ះទង្គិចគ្នាឈុតធំដោយសារការចាប់ផ្តើមរវាង Jordan Pickford ដែលជាអ្នកចាំទីរបស់Everton ទល់និង Andy Robertson របស់ Liverpool។
នៅពេលនេះ FA បានចេញសេចក្តីថ្លែងការណ៍ច្បាស់លាស់មួយអំពីការពិន័យក្រុមទាំងពីរក្រោមមូលហេតុមិនអាចរក្សាកីឡាករឲ្យមានសណ្តាប់ធ្នាប់បាន ស្របពេលដែលក្លិបពីរនេះ អាចប្តឹងបកវិញបានរហូតដល់ថ្ងៃ២០កុម្ភៈ៕