Tottenham Hotspur នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន King Power នៅថ្ងៃសៅរ៍ ដើម្បីប្រកួតជាមួយនិង Leicester City ។ Spurs ឈរនៅលេខ៥ ក្នុងលីគដោយមាន៣៩ពិន្ទុ ក្នុងការលេង២២ប្រកួត មានតែមួយពិន្ទុប៉ុណ្ណោះ ដែលតាមពីក្រោយក្រុមឈរលេខ៤ Newcastle ។
ពួកគេចូលមកក្នុងការប្រកួតនេះ ក្នុងកម្រិតលេងខ្ពស់បន្ទាប់ពីបានបំបាក់ក្រុមការពារតំណែងជើងឯក Man City ក្នុងការប្រកួតចុងក្រោយជាមួយលទ្ធផលជ័យជម្នះ ១-០ ។
នៅក្នុងការប្រកួតជើងមុន Spurs បានយកឈ្នះ Leicester ដោយលទ្ធផល ៦-២ នៅក្នុងទឹកដី ហើយសង្ឃឹមថា នឹងបង្ហាញលទ្ធផលមួយផ្សេងទៀតនៅក្នុងការប្រកួតនេះ។
Leicester City មានមានទម្រង់លេងអន់ណាស់នៅរដូវកាលនេះ ហើយបានបណ្តោយខ្លួនឱ្យធ្លាក់ទៅចូលរួមជាមួយក្រុមដែលត្រូវកាត់ចោល។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅតែមានត្រឹមតែប៣ពិន្ទុប៉ុណ្ណោះ ពីលើតំបន់កាត់ចោក ហើយជាមួយនឹងការប្រកួតដ៏លំបាកមួយចំនួន ដែលត្រូវប្រឈមមុខ ពួកគេមិនទាន់មានសុវត្ថិភាពនៅឡើយទេ។
នៅកីឡដ្ឋាន King Power កំណត់ត្រារបស់ Leicester មិនមានកម្រឹតល្អទេក្នុងរដូវកាលនេះ ដោយឈ្នះតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១០ប្រកួតនៅក្នុងទឹកដីខ្លួនឯង។ ទម្រង់ការពាររបស់ពួកគេ គឺជាបញ្ហាចម្បងក្នុងរដូវកាលនេះ។
ការព្យាករណ៍ : ប្រវត្តិសាស្ត្រនៃការជួបគ្នារវាងក្រុមទាំងពីរ គឺជាជំនួបដែលតែងតែមានគ្រាប់បាល់ច្រើន ដោយជាមធ្យមមានច្រើនជាង៥គ្រាប់ ក្នុងមួយប្រកួតសម្រាប់ការជួបគ្នា៤ប្រកួតចុងក្រោយ។ យើងរំពឹងថានេះ នឹងក្លាយជាការប្រកួតដែលមានគ្រាប់បាល់ដ៏ច្រើនមួយផ្សេងទៀត នៅក្នុងការប្រកួតនេះ។ ការព្យាករណ៍រវាង Leicester City និង Tottenham Hotspur របស់យើងគឺគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់៕