ខ្សែបម្រើ Martin Odegaard របស់ក្រុមកាំភ្លើងធំ Arsenal បាននិយាយលក្ខណៈបើកការអំពីការតស៊ូរបស់គាត់នៅ Real Madrid មុនពេលផ្លាស់មកកាន់ទីក្រុងឡុងដ៍ ដោយជោគជ័យ។
Odegaard បានចុះហត្ថលេខាឲ្យ Real Madrid ក្នុងនាមជាកីឡាករវ័យ ១៦ឆ្នាំកាលពីឆ្នាំ២០១៥ ចំពេលមានការរំពឹងទុកយ៉ាងខ្លាំង ក្នុងនាមជាយុវជនដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែបានរកឃើញថា វាពិបាកក្នុងការបង្កើតការចាប់អារម្មណ៍ នៅក្នុងរដ្ឋធានីអេស្ប៉ាញទៅវិញ ដោយ Odegaard ត្រូវបានគេបញ្ជូនចេញក្នុងលក្ខខណ្ឌខ្ចីជើងបួនដង មុនចូលរួមជាមួយ Arsenal ជាអចិន្ត្រៃយ៍ក្នុងឆ្នាំ២០២១។
កីឡាករសញ្ជាតិន័រវេរូបនេះ បានថ្លែងឲ្យដឹងថា "ខ្ញុំបានឈប់លេងតាមអ្វីដែលខ្ញុំលេង។ ខ្ញុំព្យាយាមធ្វើយ៉ាងណា មិនឲ្យមានកំហុសនៅលើទីលាន ហើយមិនសូវបានផ្តោតលើការប្រកួតនោះឡើយ។ កាលនោះខ្ញុំមានវ័យក្មេង តែពេលនេះទើបខ្ញុំដឹងថា យើងមិនបាច់ព្យាយាមលេងលាក់បាំងពេកទេ យើងត្រូវតែលេងតាមទម្រង់ដែលយើងធ្លាប់ប្រើប្រាស់ ហើយនេះជារឿងដែលខ្ញុំមិនបានធ្វើនៅ Real Madrid"៕