គ្រូបង្វឹកផ្ទាល់ខ្លួនរបស់ខ្សែប្រយុទ្ធ Real Madrid កីឡាករ Karim Benzema បានអះអាងថា Cristiano Ronaldo មិនអាចទ្រាំទ្រនឹងការហ្វឹកហាត់ដែល Karim Benzema កំពុងតែធ្វើបាននោះទេ។
ម្ចាស់ពានរង្វាន់ Ballon d'Or 2022 កំពុងជាប់គាំងនៅផ្ទះនៅពេលនេះ ជាមួយនឹងរបួសដែលគំរាមកំហែងដល់ការបង្ហាញខ្លួនឲ្យ Real Madrid សម្រាប់ពានរង្វាន់ FIFA Club World Cup ។ ទោះជាយ៉ាងណាក៏ដោយ គាត់បានធ្វើការយ៉ាងលំបាកជាងពេលណាៗទាំងអស់ លើកាយសម្បទារបស់គាត់នៅអាយុ ៣៥ឆ្នាំ ដោយចាត់ទុកថា ជាការជំរុញខ្លួនឯង។
លោក Javier Atalaya បានប្រាប់វិទ្យុ Marca អំពីរបបរបស់កីឡាករសញ្ជាតិបារាំងថា “Karim មានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ។ គាត់នៅផ្ទះដោយមិនមានអ្វីធ្វើ ហើយគាត់ចុះទៅកន្លែងហាត់ប្រាណ ដើម្បីហ្វឹកហាត់។ ចិត្តគំនិតរបស់គាត់ជាប់ពាក់ព័ន្ធនឹងការកែលម្អជារៀងរាល់ថ្ងៃ។ សូម្បីតែ Cristiano ក៏មិនអាចទ្រាំទ្រនឹងការហ្វឹកហាត់ដែល Benzema ធ្វើបានដែរ"៕