ប្រធានក្លិប Bayern Munich បានលើកឡើងថាពួកគេនឹងមិនផ្តាច់កិច្ចសន្យារបស់ Manuel Neuer នោះឡើយ ទោះបីជាគាត់បាននិយាយប្រឆាំងនឹងក្លិបនៅក្នុងបទសម្ភាសន៍ខាងក្រៅក៏ដោយ។
Neuer ដែលជាប្រធានក្រុមរបស់ក្លិប Bayern បាននិយាយនៅក្នុងការរិះគន់របស់គាត់ចំពោះក្លិបនាពេលថ្មីៗនេះ ដោយផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន The Athletic ជាកន្លែងដែលគាត់បានពិភាក្សាអំពីការបណ្តេញគ្រូបង្វឹកអ្នកចាំទី Toni Tapalovic ដែលគាត់រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយ។
លោក Herbert Hainer បានប្រាប់ BR24 Sport នៅពេលសួរថាតើ Bayern នឹងបញ្ចប់កិច្ចសន្យារបស់ Neuer ដូចអ្វីដែល United បានធ្វើជាមួយ Cristiano Ronaldo បន្ទាប់ពីបទសម្ភាសន៍ផ្ទាល់របស់គាត់មុនពេលការប្រកួត World Cup ថា "ទេ មិនមែនទាល់តែសោះ។ នោះហើយជាមូលហេតុដែលយើងជា FC Bayern Munich ។ នៅ FC Bayern Munich យើង នឹងតែងតែបញ្ជាក់រឿងបែបនេះជាមួយនិងបុគ្គលផ្ទាល់ ហើយរឿងបែបនេះធ្វើឱ្យ FC Bayern រឹងមាំ និងពិសេស"៕