លោក Antonio Cassano ដែលជាអតីតកីឡាកររបស់ក្រុម AS Roma បានអះអាងថា លោក Jose Mourinho មិនធ្លាប់ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ឡើយ ដោយកីឡាករព័រទុយហ្គាល់បាននិយាយថា Mourinho ជាអ្នកដែលបានផ្ដល់គ្រោះមហន្តរាយនៅ ក្លិបបាល់ទាត់Roma។
រឿងរ៉ាវទាំងនេះបានកើតឡើងក្រោយ Roma បានធ្លាក់ចេញពីពាន Coppa Italia ក្រោមថ្វីជើងរបស់ក្រុមខ្សោយ Cremonese ត្រឹមវគ្គ8ក្រុមចុងក្រោយ ជាហេតុដែលធ្វើឲ្យ Cassano មានការមិនពេញចិត្តជាខ្លាំងចំពោះការដឹកនាំរបស់ Mourinho។
ថ្លែងនៅក្នុង BoboTV podcast Cassano បានទម្លាយឲ្យដឹងថា " Mourinho មិនដែលជាគ្រូល្អនោះទេ គាត់គ្រាន់តែចេះធ្វើការសរសើរកីឡាករល្អតែប៉ុណ្ណោះ។ គាត់បានចាយវាយខ្ជះខ្ជាយជាខ្លាំង ហើយរូបគេមិនទាំងដឹងអំពីរបៀបរៀបចំកីឡាករឲ្យលេងផង"៕