លោក Jurgen Klopp នៅតែបន្តមានទំនុកចិត្តថាគាត់អាចបង្វែរជោគវាសនារបស់ Liverpool បានទោះបីជាក្រុមហង្សក្រហមមិនទាន់អាចរើខ្លួនពីបញ្ហាទម្រង់លេងដ៏អាប់អួរ ជាពិសេសការចាញ់ Wolves 3ទល់និង0។
គាត់ត្រូវបានគេសួរនៅក្នុងសន្និសីទកាសែតក្រោយការប្រកួតរបស់គាត់ថាតើគាត់នៅតែមានទំនុកចិត្តលើសមត្ថភាពរបស់គាត់ក្នុងការស្រោចស្រង់ Liverpool ដែររឺទែ គាត់បានឆ្លើយថា "បាទ ប្រាកដណាស់" ទោះបីជាគាត់ក៏បាននិយាយថាគាត់ហត់ក្នុងការរកលេសចំពោះទម្រង់លេងមិនល្អរបស់ក្រុមគាត់ក៏ដោយ។
អ្នកចាត់ការរូបនេះបានបន្ថែមទៀតថា “ខ្ញុំមិនអាចអង្គុយនៅទីនេះ ហើយនិយាយថាវាមិនអីទេ ហើយយើងធ្វើបានល្អ វាមិនមែនទេ។ ខ្ញុំត្រូវបានគេសួរថាតើវាមកពីរដូវកាលមុនដែលយើងលេងរហូតដល់ទៅ63 ប្រកួតមែនរឺទេ។ វាច្បាស់ណាស់ថាវាបានជះឥទ្ធិពលដល់ផ្នែកដំបូងនៃរដូវកាល ប៉ុន្តែតើយើងចង់រងទុក្ខពីវាដល់ពេលណា"៕