ការប្រកួតកំពុងតែចាប់ផ្តើមយ៉ាងក្តៅគគុកសម្រាប់ Manchester United ពួកគេនឹងត្រូវស្វាគមន៍ Crystal Palace មកកាន់ទឹកដី Old Trafford សម្រាប់ការប្រកួតរាត្រីថ្ងៃសៅរ៍ ក្នុងក្របខ័ណ្ឌ English Premier League។
Manchester United បានស្ថិតក្នុងកំណត់ត្រាការប្រកួតមិនដែលស្គាល់ចាញ់៦ប្រកួត មុនពេលប្រកួតចាញ់ ៣-២ ក្រោមថ្វីជើង Arsenal នៅក្នុងលីគ ដែលអាចនឹងបង្អាក់ក្តីសង្ឃឹមរបស់ពួកគេ ក្នុងការដណ្តើមពានក្នុងរដូវកាលនេះ។
បន្ទាប់ពីចាញ់ការប្រកួតក្នុងទឹកដីដំបូង Man Utd មានការប្រកួតមិនដែលចាញ់៨ប្រកួតនៅ Old Trafford ជាមួយនឹងជ័យជម្នះ៧ប្រកួត និងស្មើ១ប្រកួត។
Crystal Palace មានភាពរឹងប៉ឹងឡើងវិញ ក្នុងប៉ុន្មានប្រកួតចុងក្រោយ ប៉ុន្តែបានជួបការលំបាកក្នុងការបង្វែរការខិតខំប្រឹងប្រែងយកឱ្យបាន ៣ពិន្ទុជាច្រើនប្រកួតពេកហើយ ក្នុងរដូវកាលនេះ។
ពួកគេចូលមកក្នុងការប្រកួតនេះ ចេញពីការប្រកួតស្មើដ៏ស្វិតស្វាញ២ប្រកួត ជាមួយ Newcastle និង Man United ដែលបានបន្តដំណើរប្រកួតមិនដែលឈ្នះរហូតដល់ ៥ប្រកួត នៅក្នុងការប្រកួតទាំងអស់។
កំណត់ត្រាការប្រកួតក្រៅដីរបស់ពួកគេ អាចនិយាយថា ត្រូវការកែលម្អ ដោយជ័យជម្នះមានត្រឹមតែ២ប្រកួតប៉ុណ្ណោះ ក្នុង៩ប្រកួត រួមជាមួយនឹងស្មើ៣ប្រកួត និងចាញ់៤ប្រកួត។
ការព្យាករណ៍ : Manchester United បានដាក់បម្រុងកីឡាករសំខាន់ៗមួយចំនួន អំឡុងពេលប្រកួតពាក់កណ្តាលសប្តាហ៍ ដែលនឹងត្រូវចូលមកលេងក្នុងការប្រកួតនេះ ដោយមានភាពកំលាំងពេញលេញ ហេីយត្រៀមខ្លួនរួចរាល់។ Palace មិនអាចមេីលស្រាលទាំងស្រុងនោះទេ ហើយកេរ្តិ៍ឈ្មោះក្នុងការរំខានដល់ភាគីគូប្រកួតធំៗនៅក្នុងការប្រកួតសំខាន់ៗ។
ការទស្សន៍ទាយរវាង Manchester United និង Crystal Palace គឺជ័យជម្នះសម្រាប់ United៕