ព្យាករណ៍ Chelsea vs Lille ពានរង្វាន់ UCL រាត្រីនេះ

ក្រុម​ការពារ​តំណែង​ជើងឯក Chelsea ចាប់ផ្តើម​ដំណើរ​ប្រកួត​ជម្រុះ​របស់​ពួកគេ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​កីឡដ្ឋាន Stamford Bridge ហើយ​ពួកគេ​នឹង​ខ្នះខ្នែង​ដើម្បី​ទទួល​ជ័យជម្នះ​ឱ្យខាងតែបាន​។​

​ថ្មីៗ​នេះ​ពួកគេ​បាន​គ្រង​តំណែង​ជើងឯក Club World Cup ហើយ​នេះ​ពិតជា​ឱសថ​ទិព្វ​មួយ​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​ពួកគេ​។​

​ពួកគេ​ក៏​កំពុង​មាន​ទម្រង់​លេង​ដ៏​អស្ចារ្យ​ផងដែរ ហើយ​កំពុង​រក​គ្រាប់​បាល់​បាន​ច្រើនៗ​។ ​សំខាន់​ជាង​នេះ​ទៀត​នោះ ពួកគេ​បាន​ក្លាយជា​បញ្ហា​សម្រាប់​ក្រុម​ទាំងអស់​ដែល​មក​លេង​នៅ​កីឡដ្ឋាន Stamford Bridge ពេញ​មួយ​រដូវ​កាល ២០២១-២២ នេះ​។​

​ទន្ទឹមនឹងនេះ Lille មិន​មាន​យុទ្ធនាការ​ល្អ​នោះ​ទេ​រហូតមកទល់​ពេលនេះ​ក្នុង​រដូវ​កាល ២០២១-២២ នៅ​គ្រប់​ក្របខ័ណ្ឌ​ការប្រកួត​ទាំងអស់​។ តាមពិត​ពួកគេ​គឺជា​ក្រុម​ការពារ​តំណែង​ជើងឯក​នៅក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​បារាំង ប៉ុន្តែ​រដូវ​កាល​នេះ​គេ​អាច​សន្និដ្ឋានបាន​ថា PSG នឹង​ឈ្នះ​ពាន​លី​ក​កំពូល​យ៉ាង​ងាយ​រួចទៅហើយ​។ PSG (​លេខ​១) មាន​ពិន្ទុ​នាំមុខ Lille (​លេខ​១១) រហូតដល់​ទៅ ២២ ពិន្ទុ​ឯណោះ​គិត​ត្រឹម​ជុំ​ទី​២៥​។​

Lille ក៏​មាន​ទម្រង់​លេង​ធ្លាក់ចុះ​ខ្លាំង​ផង​ដែរ​នា​ពេល​ថ្មីៗ​នេះ ហើយ​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់​គឺ​ថា ពួកគេ​មាន​ប្រវត្តិ​អន់​ខ្លាំង​ណាស់​ពេល​ប៉ះ Chelsea ក៏​ដូចជា​ក្រុម EPL ផ្សេងទៀត​។​

​តាម​មើល​ជាក់ស្តែង​យើង​រំពឹង Chelsea ឈ្នះ​យ៉ាងតិច ២-០​៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង