Everton បានប្រកួតចាញ់៤ប្រកួតជាប់ៗគ្នានាពេលថ្មីៗនេះ ហើយការប្រកួតចាញ់ West Ham United ដោយលទ្ធផល ២-០ គឺជាការប្រកួតទី៤ជាប់ៗគ្នា ដែលមានគ្រាប់បាល់របូតច្រើនជាង១គ្រាប់។
៣ប្រកួតក្នុងចំណោមការប្រកួតលីគ ៥ប្រកួតចុងក្រោយរបស់ Everton មានគ្រាប់បាល់ច្រើនជាង ២.៥ គ្រាប់។
Everton បានប្រកួតចាញ់៤ប្រកួតជាប់ៗគ្នាក្នុងទឹកដី ប៉ុន្តែពួកគេសង្ឃឹមថា អាចត្រលប់ទៅរកភាពល្អបំផុតវិញ ពេលដែលត្រូវប្រកួតជាមួយនិង Arsenal ដែលពួកគេធ្លាប់បានផ្តួល៣ប្រកួត ក្នុងការជួបគ្នា៤ប្រកួតចុងក្រោយ។
ក្នុងជំនួបចុងក្រោយ Arsenal បានយកឈ្នះ Everton ដោយលទ្ធផល ៥-១ ហើយរំពឹងថា មើលនឹងទទួលបានលទ្ធផលដូច្នេះម្តងទៀត ខណៈពេលដែលកំពុងស្វែងរកជ័យជម្នះបន្ទាប់ពីចាញ់ Manchester City ក្នុងការប្រកួតពានរង្វាន់ FA Cup ។
៤ប្រកួតចុងក្រោយរបស់ Arsenal ក្នុងនោះជ័យជម្នះមាន៣ប្រកួត ហើយមិនមានរបូតគ្រាប់បាល់៣ប្រកួត ក្នុងចំណោម៥ប្រកួត។ Arsenal នឹងមានជ័យជម្នះល្អបំផុត សម្រាប់ការត្រឡប់មកប្រកួតក្នុងលីគ ស្របពេលដែលនៅសល់ការប្រកួតក្នុងដៃ។
ការឈ្នះ៨ប្រកួតក្នុងចំណោម ១០ប្រកួតក្នុងលីគ ហើយឈ្នះក្រៅដី៤ប្រកួតជាប់ៗគ្នា ក្នុងលីគ ជាមួយនឹងមិនមានរបូតគ្រាប់បាល់៣ប្រកួត គឺបញ្ជាក់ថា Arsenal ជាក្រុមដែលជាទីពេញចិត្តសម្រាប់ការប្រកួតនេះ។
ការព្យាករណ៍ : Arsenal គឺជាក្រុមដែលជាទីពេញចិត្តក្នុងការមកប្រកួតនេះ ហើយពួកគេហាក់ដូចជាមិនមានអ្វីដែលគួរឱ្យព្រួយបារម្ភអំពីការប្រកួតថ្មីៗ ជាមួយនឹងក្រុម Everton នោះទេ។ ក្រុមម្ចាស់ផ្ទះទើបតែប្រកួតចាញ់៤ប្រកួតជាប់ៗគ្នា ហើយទោះបីជាគ្រូបង្វឹកថ្មីត្រូវបានរំពឹងថា នឹងធ្វើឱ្យមានភាពល្អប្រសើរក៏ដោយ វាហាក់ដូចជាឆាប់ពេកហើយសម្រាប់ប្រកួតនេះ។ ការទស្សន៍ទាយរបស់យើងសម្រាប់ការប្រកួតរវាង Everton និង Arsenal គឺជ័យជម្នះសម្រាប់ Arsenal៕