អ្នកចាត់ការក្រុម Chelsea លោក Graham Potter បានសារភាពថាក្លិបស្ថិតក្នុងស្ថានភាពលំបាកមួយទាក់ទងនឹងកីឡាករថ្មី និងការកំណត់ក្រុមក្នុងក្របខ័ណ្ឌ UEFA Champions League។
Chelsea បានបន្តចំណាយយ៉ាងច្រើននៅក្នុងទីផ្សារដោះដូរកីឡាករខែមករា ដោយនាំយកកីឡាករថ្មីចំនួនប្រាំបីនាក់ទៅកាន់កីឡដ្ឋាន Stamford Bridge ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមតោខៀវនឹងអាចបន្ថែមកីឡាករចំណូលថ្មីរបស់ពួកគេបានតែបីនាក់ប៉ុណ្ណោះក្នុងក្រុម Champions League របស់ពួកគេ ដោយសារតែច្បាប់របស់ UEFA។
ចំពោះរឿងនេះ អ្នកចាត់ការសញ្ជាតិអង់គ្លេសបានបង្ហើបឲ្យដឹងថា "យើងដឹងពីអ្នកដែលយើងត្រូវនិយាយជាមួយ។ វានឹងមានការសន្ទនាដ៏ឆ្គាំឆ្គងមួយចំនួន ព្រោះមានតែ 11 នាក់ប៉ុណ្ណោះដែលអាចលេងបាន ហើយមានតែចំនួនជាក់លាក់ប៉ុណ្ណោះដែលអាចមាននៅក្នុងក្រុមរបស់យើង"៕