ខ្សែប្រយុទ្ធល្បឿនលឿន Kylian Mbappe កំពុងតែដាក់ការសង្ស័យទៅលើខ្លួនគេ បន្ទាប់ពីរូបគេបានដើរចេញពីទីលានទាំងទឹកភ្នែក ក្រោយរងរបួសកំឡុងការប្រកួតទល់និង Montpellier កាលពីយប់មិញ។
ជង្គង់របស់ Mbappe ហាក់ដូចជារមួលបន្តិច នៅពេលដែលគាត់ត្រូវបានបង្កកំហុសនៅដើមតង់ទីមួយទល់នឹង Montpellier។
ថ្វីត្បិតតែ គាត់លេងបានប៉ុន្មាននាទីបន្ទាប់ពីការបង្កកំហុស ប៉ុន្តែបានបង្ហាញសញ្ញាគួរឲ្យបារម្ភមួយ ជាហេតុដែលត្រូវបានគ្រូបង្វឹកប្តូរចេញភ្លាមៗ ដោយនៅពេលនេះខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះត្រូវបានគេចាត់ទុកថា អាចនឹងមិនមានវត្តមានសម្រាប់ការប្រកួតរបស់ PSG ជាមួយ Bayern Munich នៅថ្ងៃទី១៤ ខែកុម្ភៈ នោះឡើយ៕