ព្រឹត្តិការណ៍ AFF U-23 Championship 2023 សម្រាប់ថ្ងៃទី២២កុម្ភៈនេះគឺជាការប្រកួតបញ្ចប់វគ្គជម្រុះតាមពូលហើយៗដែលនេះជាការប្រកួតចុងក្រោយនៃពូល C។
ការប្រកួតចុងក្រោយនេះ ក្រុមខ្លាំងវៀតណាម ជួបជាមួយក្រុមខ្លាំងថៃដែលករុមទាំង២នេះ សុទ្ធតែមិនទាន់ស្គាល់ចាញ់ដូចគ្នា។ ពូល C មានចំនួន៣ក្រុម គឺ ថៃ វៀតណាម និងសឹង្ហបូរី។ សឹង្ហបូរីត្រូវខ្ទាតចេញពីការប្រកួតទៅហើយ ដោយសារពីរប្រកួតរបស់ក្រុមនេះ លេងចាញ់ទាំងពីរប្រកួត។
ប្រកួតដំបូងក្រុមសិង្ហបូរី លេងចាញ់ក្រុមថៃ១ ទល់ ៣ និងបន្ទាប់មកលេងចាញ់ក្រុមវៀតណាម ០ ទល់៧ គឺលេង២ប្រកួតមានសូន្យពិន្ទុ ចំពោះក្រុមថៃ និងវៀតណាម ដែលលេងបានមួយប្រកួតនោះមាន៣ពិន្ទុដូចគ្នា។
ចំពោះការប្រកួតនៅថ្ងៃទី២២កុម្ភៈនេះ រវាងក្រុម ថៃ និង វៀតណាម គឺជាការកាត់ក្ដីដ៏សំខាន់មួយថារវាងក្រុមខ្លាំងទាំង២នេះមួយណាត្រូវត្រឡប់ទៅផ្ទះវិញ ហើយក្រុមមួយណាត្រូវនៅលេងបន្តវគ្គ៤ក្រុមចុងក្រោយ?៕