United ដែលជាក្រុមម្ចាស់ផ្ទះក្នុងការប្រកួតនេះ បានយកឈ្នះ ៣-០ កាលពីជើងទីមួយ ហើយត្រូវបានគេរំពឹងថា នឹងឆ្លងផុតការប្រកួតនេះបានយ៉ាងងាយស្រួល។ ចូលមកក្នុងការប្រកួតនេះ United បានប្រកួតឈ្នះ ២ប្រកួតបន្ទាប់ពីចាញ់ Arsenal ៣-២ នៅឯ Emirates។
ពួកគេបានទម្លាក់ Reading ចេញពីពានរង្វាន់ FA Cup ជាមួយនឹងជ័យជម្នះ ៣-១ សម្រាប់ការប្រកួតចុងក្រោយ ប៉ុន្តែទោះបីជាស្ថិតក្នុងដំណើរការប្រកួតដ៏ល្អក៏ដោយ ក៏ Manchester United បានគ្រប់គ្រងមិនឱ្យរបូតគ្រាប់បាល់បានតែ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៥ប្រកួត។
៨ប្រកួតក្នុងចំណោម ១០ប្រកួតចុងក្រោយ Manchester United តែងតែស៊ុតបញ្ចូលទីគូប្រកួត២គ្រាប់ ឬច្រើនជាងនេះ។ គ្រាប់បាល់ភាគច្រើនក្នុងការប្រកួតរបស់ពួកគេ កើតឡើងនៅក្នុងតង់ទីពីរ ដែលមាន១២ប្រកួត ក្នុងចំណោមការស៊ុតបញ្ចូលទី១៧ដង ក្នុង៥ប្រកួតចុងក្រោយ។
Nottingham Forest មិនបានចូលរួមការប្រកួត FA Cup នៅចុងសប្តាហ៍នេះទេ ហើយពឹងផ្អែកលើថ្ងៃសម្រាកបន្ថែម ដើម្បីយកឈ្នះការចាញ់ ៣-០ ក្នុងការប្រកួតជើងទីមួយ។
ពួកគេបានប្រកួតចាញ់ក្នុងការប្រកួត ២លើកចុងក្រោយ ពោលគឺចាញ់១ និងស្មើ១ ហើយពួកគេដឹងថា ពួកគេមិនអាចចុះការពារក្នុងការប្រកួតនេះបានទេ។
បីប្រកួតក្នុងចំណោមការប្រកួត ៥លើកចុងក្រោយ បានបង្ហាញថា មានគ្រាប់បាល់លើសពី២.៥គ្រាប់។ ពួកគេមិនបានប្រកួតឈ្នះក្នុងការប្រកួតក្រៅដី ២លើកចុងក្រោយ ប៉ុន្តែពួកគេបានស៊ុតបាល់បញ្ចូលទីគូប្រកួត ក្នុងការប្រកួតក្រៅដី៤ក្នុងចំណោម៥ប្រកួត។
ការព្យាករណ៍ : Nottingham Forest មានភារកិច្ចដ៏លំបាក បន្ទាប់ពីប្រកួតចាញ់យ៉ាងធ្ងន់ធ្ងរនៅក្នុងដី ហើយពួកគេសង្ឃឹមថា នឹងធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងការប្រកួតនេះ។ Manchester United រកបានគ្រាប់បាល់ភាគ គឺនៅក្នុងតង់ទីពីរ ហើយ Nottingham តែងរបូតគ្រាប់បាល់ភាគច្រើននៅតង់ទីពីរ។ ការទស្សន៍ទាយរបស់យើងសម្រាប់ Manchester United និង Nottingham Forest គឺក្នុងតង់ទីពីរនឹងមានចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបំផុត៕