តារាឆ្នើមរបស់ Man Utd កីឡាករ Anthony Martial រងរបួសត្រឹមតែបួនប្រកួតប៉ុណ្ណោះ ក្នុងការផ្ទេរដោយខ្ចីជើងទៅ Sevilla ខណៈដែលគាត់ត្រូវបានបង្ខំឱ្យចេញពីទីលានផងដែរ។
កាលពីខែមករា កីឡាករសញ្ជាតិបារាំងរូបនេះ បានផ្លាស់ពីប្រទេសអង់គ្លេសទៅកាន់ប្រទេសអេស្ប៉ាញរយៈពេលប្រាំមួយខែបន្ទាប់ ដើម្បីព្យាយាមនិងធ្វើឱ្យអាជីពរបស់គាត់រស់ឡើងវិញ។ គាត់បានចាប់ផ្តើមយ៉ាងល្អជាមួយនឹងក្រុមថ្មីរបស់គាត់ ដែលបានស៊ុតបញ្ចូលទីឱ្យ Sevilla ក្នុងក្របខ័ណ្ឌ Europa League ក្នុងខែនេះ។
Martial វ័យ ២៦ឆ្នាំ បានដើរចេញពីទីលាន បន្ទាប់ពីលេងបានត្រឹមតែ ២៦នាទី ដោយជើងឆ្វេងរបស់គាត់ត្រូវរបួស ហើយត្រូវបានជំនួសដោយ Papu Gomez។
ប៉ុន្តែបច្ចុប្បន្ននេះ ខ្សែប្រយុទ្ធរូបនេះ កំពុងតែស្ថិតក្នុងការរង់ចាំយ៉ាងអន្ទះសារ ដើម្បីដឹងពីទំហំនៃរបួស ដែលគាត់បានរងរបួសពេលប្រកួតជាមួយក្រុម Espanyol ក្នុងលីក៕