អតីតអ្នកចាត់ការទូទៅក្រុម Leeds United លោក Marcelo Bielsa ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ដើម្បីពិភាក្សាអំពីតំណែងនៃអ្នកចាត់ការថ្មីនៅក្លិបស្ករគ្រាប់ Everton។
ខណៈដែលការស្វែងរកអ្នកចាត់ការថ្មីរបស់ Everton ដើម្បីជំនួស Lampard នៅតែបន្ត របាយការណ៍ពី The Telegraph អះអាងថា Bielsa បានធ្វើដំណើរត្រលប់ទៅទីក្រុងឡុងដ៍វិញ ដើម្បីពិភាក្សាបន្ថែមអំពីតំណែងដែលនៅទំនេរ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទិនរូបនេះ នៅតែត្រូវការការបញ្ចុះបញ្ចូលច្រើនពីថ្នាក់ដឹកនាំក្រុម ប៉ុន្តែ Everton សង្ឃឹមថានឹងយល់ពីជំហររបស់លោក Bielsa នៅលើតួនាទីនេះក្នុងពេលឆាប់ៗនេះ៕