Toni Tapalovic ដែលជាមិត្តជិតស្និទ្ធរបស់ Manuel Neuer និងជាគ្រូបង្វឹកអ្នកចាំទី ត្រូវបានក្លឹប Bayern Munich បណ្តេញចេញពីដំណែង ពីបទបែកធ្លាយការជជែកជាមួយបុគ្គលិក។
ម្ចាស់ជើងឯក Bundesliga បានប្រកាសកាលពីថ្ងៃចន្ទថា Tapalovic ត្រូវបានបញ្ឈប់ពីភារកិច្ចរបស់គាត់នៅ Allianz Arena ភ្លាមៗ ជាមួយនឹងពាក្យដែលលើកឡើងថា ជាហេតុផលខុសគ្នានៅក្នុងវិធីធ្វើការជាមួយគ្នា សម្រាប់ការចែកផ្លូវគ្នា។
ប៉ុន្តែប្រភពមួយបានរាយការណ៍ថា Tapalovic ត្រូវបានបណ្តេញចេញដោយអះអាងថាការពិភាក្សាឯកជនរវាងសមាជិកនៃក្រុមគ្រូបង្វឹកកំពុងត្រូវបានផ្តល់ជូនទៅកាន់ឥស្សរជនជាន់ខ្ពស់នៅក្នុងក្លិប៕