PSG បញ្ជាក់ច្បាស់ថា នឹងមិនមានវត្តមាន Messi ក្នុងការប្រកួតពាន French Cup នោះទេ

តារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Lionel Messi បានអវត្តមានពីបញ្ជីកីឡាករត្រៀមប្រកួត ខណៈដែលក្លិបយក្សរបស់បារាំងមួយនេះ ត្រូវលេងទល់និងក្រុមមកពីលីកទី៦ Pays de Cassel ក្នុងការប្រកួតពានរង្វាន់ French Cup វគ្គ ១៦ក្រុមចុងក្រោយ។

អ្នកចាត់ការ Christophe Galtier បានឲ្យ Messi សម្រាក ខណៈកីឡាករវ័យ ៣៥ឆ្នាំរូបនេះ ធ្វើការត្រឡប់មកហ្វឹកហាត់វិញ បន្ទាប់ពីសម្រាករយៈពេលខ្លីបន្ទាប់ពីការប្រកួត World Cup។ 

ខ្សែប្រយុទ្ធអាហ្សង់ទីនបានលេងមួយម៉ោង ក្នុងការប្រកួតមិត្តភាពរបស់ PSG ជាមួយ Riyahd All-Stars កាលពីសប្តាហ៍មុន ហើយបានហ្វឹកហាត់តាំងពីពេលនោះមក។ ចំពោះអវត្តមានរបស់ Messi ក្លឹប​មិន​បាន​បញ្ជាក់​ថា ​រូបគេមាន​បញ្ហា​របួស​អ្វីនោះទេ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង