យោងតាមរបាយការណ៍មួយបានឱ្យដឹងថាក្រុមបិសាចក្រហម Manchester United បានរៀបចំផ្តល់ជូនកីឡាករ Alejandro Garnacho នូវកិច្ចសន្យារយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រក្លឹបដែលមិនធ្លាប់មានពីមុនមក។
បិសាចក្រហមចង់ចងខ្សែប្រយុទ្ធស្លាបរូបនេះជាមួយនឹងកិច្ចសន្យារយៈពេលប្រាំបីឆ្នាំ នេះបើយោងតាមការរាយការណ៍របស់ The Mirror ។
Garnacho នៅសល់ ១៨ខែទៀត លើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ ហើយបិសាចក្រហមបានប្តេជ្ញាចិត្តថា នឹងរារាំងគាត់ពីការចាកចេញទៅក្លិបណាទាំងអស់នៅពេលអនាគត ស្របពេលដែលឥឡូវគេជាកីឡាករគួរឲ្យទុកចិត្តមួយសម្រាប់លោក Erik ten Hag៕