ខ្សែការពារវ័យចំណាស់ Dani Alves ត្រូវបានបញ្ចប់កិច្ចសន្យារបស់គាត់ដោយក្រុម Pumas របស់ប្រទេសម៉ិកស៊ិក បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភផ្លូវភេទ កាលពីពេលថ្មីៗនេះ។
Alves ត្រូវបានចាប់ខ្លួនបន្ទាប់ពីស្ត្រីម្នាក់បានអះអាងថាគាត់បានចាប់រំលោភនាងក្នុងក្លឹបរាត្រីក្នុងទីក្រុង Barcelona កាលពីថ្ងៃទី ៣០ ខែធ្នូ កន្លងទៅ។
គ្រាន់តែលេចលឺដំណឺងនេះភ្លាម ប្រធានក្លិប Pumas លោក Leopoldo Silva បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយទៅកាន់សារព័ត៌មានថា កីឡាករសញ្ជាតិប្រេស៊ីលជើងចាស់រូបនេះ លែងជាផ្នែកនៃក្លិបទៀតហើយ ពោលគឺបានផ្តាច់កុងត្រារួចហើយ៕