Juventus ត្រូវបានសហព័ន្ធបាល់ទាត់ពិន័យកម្រិតធ្ងន់ ដោយបានដក ១៥ពិន្ទុ បន្ទាប់ពីបំប៉ោងតម្លៃផ្ទេរ និងកុហកមន្ត្រីហិរញ្ញវត្ថុ ក្នុងការប៉ុនប៉ងសន្សំប្រាក់ដើម្បីប្រយោជន៍ផ្ទាល់ខ្លូន។
ព្រះរាជអាជ្ញានៃសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីបានរកឃើញថា Juventus មានពិរុទ្ធចំពោះការបំពានផ្នែកហិរញ្ញវត្ថុមួយចំនួនដែលបានកិបកេងប្រាក់រាប់លាននៅក្នុងប្រាក់ខែកីឡាករ និងថវិកាផ្ទេរកីឡាករ។
ជាសរុប ការផ្ទេរចំនួន៦២ ត្រូវបានត្រួតពិនិត្យ ដែលក្នុងនោះ ៤២ ពាក់ព័ន្ធនឹង Juventus ដោយក្លិបបានសន្សំប្រាក់ចំនួន៩០លានអឺរ៉ូ នៅក្នុងប្រាក់ខែកីឡាករក្នុងឆ្នាំ២០២០ ដើម្បីឲ្យតម្លៃក្លិបរក្សាស្ថិរភាពនៅលើទីផ្សារភាគហ៊ុន។
ក្រៅពីការកាត់ពិន្ទុ សមាជិកក្រុមប្រឹក្សាភិបាលកាលពីអតីតកាល និងបច្ចុប្បន្នរបស់ Juventus ត្រូវបានរងការពិន័យព្យួរដោយសហព័ន្ធបាល់ទាត់អ៊ីតាលី៕