Lionel Messi និង Cristiano Ronaldo សុទ្ធតែបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតដែលអាចជាការជួបគ្នាចុងក្រោយរបស់ពួកគេទាំងពីរ នៅក្នុងជំនួបមិត្តភាពរវាង Paris Saint-Germain ទល់និង Saudi Pro League All-Stars។
កីឡាករសញ្ជាតិអាហ្សង់ទីន ជាអ្នកបើកការនាំមុខមុនតាំងពីនាទីទី3 ឲ្យPSG មុនពេលដែលខ្សែប្រយុទ្ធចាស់រស្សាសញ្ជាតិព័រទុយហ្កាល់ រកបានគ្រាប់បាល់តាមស្មើ ដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។
ការប្រកួតបញ្ចប់ទៅដោយក្រុមអ្នកមានបារាំង PSG យកឈ្នះអ្នកមានវាលខ្សាច់ ក្នុងលទ្ធផល 5:4 ដោយ Ronaldo ត្រូវបានគេផ្តល់ងារជាកីឡាករល្អប្រចាំការប្រកួត ក្រោយរកបាន២គ្រាប់ ក្នុងការបង្ហាញខ្លួនដំបូងនៅលើទឹកដីអារ៉ាប៊ីសាអូឌីត៕