ការប្រកួត Copa del Rey ជុំទី១៦ នឹងត្រូវធ្វើឡើងនៅពាក់កណ្តាលសប្តាហ៍ ដែល Real Madrid ត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន La Ceramica ដើម្បីជួបជាមួយ Villareal នៅយប់ថ្ងៃព្រហស្បតិ៍។
បន្ទាប់ពីប្រកួតចាញ់ Barcelona ក្នុងលទ្ធផល ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Supercopa de Espana កាលពីសប្តាហ៍មុនមក ក្រុមការពារតំណែងជើងឯកលីគបច្ចុប្បន្នមានបំណងធានាថា ពួកគេនឹងមិនធ្លាច់ចេញពីការប្រកួតដណ្តើមពានរង្វាន់ទីពីររបស់ពួកគេទៅកាន់ក្រុម Villareal ដែលជាក្រុមកំពុងតែមានទម្រង់ដ៏ល្អនាពេលថ្មីៗនេះ។
Real Madrid មិនធ្លាប់បានធ្លាក់ចេញនៅក្នុងដំណាក់កាល នៃពានរង្វាន់ Copa del Rey ឡើយចាប់តាំងពីរដូវកាលឆ្នាំ ២០១៤/១៥ ប៉ុន្តែពួកគេទំនងជានឹងពិបាកក្នុងការប្រកួតនេះ។
រីឯក្រុមម្ចាស់ផ្ទះវិញ មានទម្រង់លេងមិនគួរឱ្យជឿចាប់តាំងពីការសម្រាក នៃការប្រកួត World Cup ដោយមានជ័យជម្នះ ៧ប្រកួតជាប់ៗគ្នាក្នុងការប្រកួតទាំងអស់។
ក្នុងពេលថ្មីៗនេះ Villareal បានបង្កើតឱកាសយ៉ាងល្អក្នុងការជួបគូប្រកួត ហើយបានបង្ហាញថាពួកគេអាចមានលទ្ធភាពប្រកួតទល់នឹងក្រុមយក្សអេស្ប៉ាញ។
ក្នុងការជួបគ្នា៥ប្រកួតចុងក្រោយរវាង Villareal និង Real Madrid លទ្ធផលគឺឈ្នះ១ប្រកួតដូចគ្នា ខណៈដែលការប្រកួត៣លើកទៀតបានបញ្ចប់ត្រឹមតែស្មើ។
ការព្យាករណ៍ : ជាទូទៅក្នុងការប្រកួតភាគច្រើនដែលមានវត្តមាន Real Madrid ពួកគេតែងតែជាក្រុមដែលជាទីពេញចិត្ត ហើយក៏ដូចគ្នាក្នុងការចូលមកក្នុងការប្រកួតនេះ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេធ្លាប់បរាជ័យម្តងរួចមកហើយនៅក្នុងកីឡដ្ឋាននេះ បើគិតពីរយៈពេលគឺមិនទាន់ដល់២សប្តាហ៍ទេ។ Villareal ស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ហើយមើលទៅដូចជាអាចផ្គូរផ្គង ជាមួយក្រុមណាមួយក៏បាននៅទូទាំងទ្វីបអឺរ៉ុបពេលនេះ។ ការទស្សន៍ទាយរវាង Villarreal និង Real Madrid របស់យើង គឺជម្រើសពីរសម្រាប់ Villarreal ក្នុងការទទួលជ័យជម្នះ ឬក៏ស្មើ៕