ខ្សែបម្រើការពារដ៏ឆ្នើម Casemiro របស់បិសាចក្រហម Manchester United នឹងអវត្តមានក្នុងការប្រកួតនៅថ្ងៃអាទិត្យជាមួយក្រុមកាំភ្លើងធំ Arsenal ដោយសារតែជាប់ពិន័យកាតលឿង។
Casemiro បានចាប់យកកាតលឿងទីប្រាំក្នុងរដូវកាលនេះ បន្ទាប់ពីបានបង្កកំហុសទៅលើ Wilfried Zaha ក្នុងតង់ទីពីរនៃការប្រកួតទល់នឹង Crystal Palace។ ម្ចាស់ផ្ទះក៏បានតាមស្មើភ្លាមៗបន្ទាប់ពីការពិន័យ ហើយការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា។ អវត្តមានរបស់ Casemiro ជារឿងពិបាកដើម្បីយកឈ្នះក្នុងការប្រកួតដ៏លំបាកមួយនៅកីឡដ្ឋាន Emirates។ Scott McTominay អាចនឹងចូលមកក្នុងជម្រើសដំបូង ជំនួសកីឡាករប្រេស៊ីលរូបនេះ៕