លោក David Moyes ស្ថិតក្នុងដំណាក់កាលនៃការបណ្តេញចេញដោយក្លិបញញួរយក្ស West Ham ហើយអាចត្រូវបានជំនួសដោយលោក Rafa Benitez ចំពេលស្ថិតក្នុងតំបន់កាត់ចោលដែលមិននឹកស្មានដល់។
West Ham កំពុងតែមិនមានភាពជាក់លាក់ចំពោះអនាគតរបស់ Moyes ហើយនឹងផ្តល់ឲ្យគាត់នូវឱកាសចុងក្រោយនៅថ្ងៃសៅរ៍ទល់នឹង Everton ។
លោក Moyes បានដឹកនាំក្រុមរបស់គាត់ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League កាលពីរដូវកាលមុន ប៉ុន្តែបច្ចុប្បន្នបែរជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១៨ ក្នុងរដូវកាល ២០២២-២៣ ហើយថ្នាក់ដឹកនាំក្លឹបជឿជាក់ថា ការផ្លាស់ប្តូរអាចនឹងត្រូវការជាចាំបាច់ ដើម្បីជៀសវាងការកាត់ចោលពីលីកកំពូល៕