Lionel Messi បានស្គាល់រសជាតិលើកពាន World Cup ជាលើកដំបូងរបស់ខ្លួនជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្រោយយកឈ្នះក្រុមមាន់គកបារាំង ក្នុងការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ នៅវគ្កផ្តាច់ព្រ័ត្រ។
អ្វីដែលទើបតែត្រូវបានចាប់អារម្មណ៍នោះ គឺមុនពេលដែល Gonzalo Montiel ទាត់បាល់កាត់សេចក្តីចុងក្រោយ Messi បានសម្លឹងទៅលើមេឃហើយបាននិយាយពាក្យមួយឃ្លាបែបខ្សឹបៗ។
ប្រធានក្រុមអាហ្សង់ទីនរូបនេះបាននិយាយខ្សឹបៗថា "វាអាចកើតឡើងថ្ងៃនេះហើយ លោកយាយ" ដែលចង់សំដៅទៅលោកយាយរបស់គេ គឺលោកយាយ Celia Olivera Cuccitini ដែលបានចែកឋានកាលពីឆ្នាំ១៩៩៨៕