ខ្សែប្រយុទ្ធ Aleksandar Mitrovic របស់ក្លឹប Fulham គិតថាគាត់បានបើកការស៊ុតបញ្ចូលទីទល់នឹង Newcastle ពីចំណុច11ម៉ែត្រ ប៉ុន្តែអ្វីៗបែរជាមិនដូចបំណង ដោយគ្រាប់បាល់នោះមិនត្រូវបានអនុញ្ញាតនោះឡើយ។
ក្រុម Fulham បានទទួលការពិន័យនៅតង់ទីពីរ បន្ទាប់ពី VAR បានកាត់សេចក្តីថា Kieran Trippier បានទាក់ឲ្យ Bobby Decordova-Reid ដួលនៅខាងក្នុងប្រអប់។ ការទាត់របស់ Mitrovic ត្រូវបានច្រានចោល ដោយសារការរអិលរបស់គាត់ មានន័យថា គាត់បានប៉ះបាល់ពីរដង មុនពេលបាល់ចូលទី។
ច្បាប់នៃការប្រកួតចែងថា អ្នកទាត់បាល់ពិន័យអាចប៉ះបាល់បានតែម្តងគត់ មានន័យថា ការស៊ុតរបស់កីឡាករសញ្ជាតិស៊ែប៊ី ត្រូវបានចាត់ទុកថា មិនស្របច្បាប់ ដូច្នេះហើយមិនត្រូវបានអនុញ្ញាត៕