Karim Benzema បដិសេដភាពរកាំរកូសជាមួយ Ronaldo ក្រោយមិនបានធ្វើរឿងមួយនេះ

កីឡាករ Karim Benzema ដែលជាខ្សែប្រយុទ្ធជួរមុខរបស់ក្រុមអធិរាជស Real Madrid បានទទូចថាគាត់នៅតែជាមិត្តនឹង Cristiano Ronaldo ដដែល នៅពេលដែលត្រូវបានសួរថា ហេតុអ្វីបានជាគាត់មិនត្រូវបានគេថតរូបជាមួយ Ronaldo ក្នុងកំឡុងការចូលទស្សនាការហ្វឹកហាត់របស់ Real Madrid នៅសប្តាហ៍នេះ។

Real Madrid បច្ចុប្បន្នកំពុងនៅប្រទេសអារ៉ាប៊ីសាអូឌីត មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ជាមួយក្រុម Barcelona ដោយអតីតវីរកីឡាករ Ronaldo បានទៅសួរសុខទុក្ខអតីតមិត្តរួមក្រុមរបស់គាត់។ 
កីឡាករវ័យ 37 ឆ្នាំរូបនេះត្រូវបានគេប្រទះឃើញសំណេះសំណាលគ្នាជាមួយកីឡាករ Real Madrid បច្ចុប្បន្ន ប៉ុន្តែ Benzema មិនត្រូវបានគេឃើញនោះទេ ដែលនាំឲ្យមានការសង្ស័យក្នុងចំណោមអ្នកសារព័ត៌មានក្នុងស្រុក។

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិបារាំងរូបនេះបានប្រញាប់ប្រញាល់និយាយរឿងនេះ នៅពេលដែលគាត់បានប្រាប់អ្នកសារព័ត៌មានថា "យើងមិនចាំបាច់ថតរូបដើម្បីនិយាយថាយើងជាមិត្តទេ រូបថតគឺសម្រាប់ Instagram ឬ Twitter នោះហើយជា ពិភពមួយទៀត"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង