Tottenham មាន២ពិន្ទុតាមពីក្រោយក្រុមកំពូលទាំងបួន ទោះបីជាបានលេងមួយប្រកួតច្រើនជាងក្រុមឈរនៅលេខ៤ Manchester United ក៏ដោយ។
ខណៈពេលដែលពួកគេជាក្រុមដែលស៊ុតបញ្ចូលទីបានល្អបំផុតទីបី នៅក្នុងលីគ តាមពីក្រោយ Manchester City និង Arsenal តែ Tottenham ក៏ជាប់ជាក្រុមមានទម្រង់ការពារខ្សោយបំផុតទី៦ ដោយបានបណ្តោយឱ្ររបូតគ្រាប់បាល់២៥គ្រាប់។
ពួកគេមិនមានភាពអស្ចារ្យឡើយ សម្រាប់ការប្រកួតក្នុងដីប៉ុន្មានប្រកួតចុងក្រោយនេះ។ ពួកគេបានលេងចាញ់៣ប្រកួត ក្នុងចំណោម៤ប្រកួត ហើយនៅក្នុងការប្រកួតលីគក្នុងដី ៤ប្រកួត ពួកគេរបូតគ្រាប់បាល់២ប្រកួត។
ផ្ទុយទៅវិញ Arsenal ចូលមកក្នុងការប្រកួតនេះ ដោយមិនដែលប្រកួតចាញ់ទាល់តែសោះ ពីការប្រកួត៥លើកចុងក្រោយ ដោយឈ្នះ៤ប្រកួត ហើយពួកគេមិនមានរបូតគ្រាប់បាល់២ប្រកួត។
នៅក្នុងក្របខ័ណ្ឌ Premier League ពួកគេមិនស្គាល់ការប្រកួតចាញ់១១ប្រកួត ដែលជាដំណើរការប្រកួត ដែលរួមបញ្ចូលទាំងការឈ្នះ ៣-១ លើគូប្រជែងទីក្រុងឡុងដ៍ខាងជើងផងដែរ។
នៅក្នុងការប្រកួតលីគ១៧ប្រកួត Arsenal បានបរាជ័យក្នុងការស៊ុតបាល់បញ្ចូលទីតែ ១ប្រកួតប៉ុណ្ណោះ ហើយពួកគេចូលមកក្នុងការប្រកួតនេះ ជាមួយនឹងជ័យជម្នះក្រៅដី៣ប្រកួតក្នុងលីគដែលមាន២ប្រកួតឈ្នះ ដោយមិនមានរបូតគ្រាប់បាល់។
ការព្យាករណ៍ : Arsenal មានដំណើរការប្រកួតល្អជាងចូលមកកាន់ការប្រកួតនេះ ជាមួយនឹងការប្រកួតមិនដែលចាញ់ ១១ប្រកួតក្នុងលីគ។ ដោយចៃដន្យ Tottenham ធ្វើមិនបានល្អនោះទេ ក្នុងការប្រកួតលីគក្នុងដីថ្មីៗនេះ ហើយ Arsenal នឹងរំពឹងធ្វើការដាក់សម្ពាធលើពួកគេ។ ដោយផ្អែកលើស្ថិតិទាំងនេះ ការទស្សន៍ទាយរបស់យើងសម្រាប់ការប្រកួតរវាង Tottenham Hotspur vs Arsenal គឺជ័យជម្នះនឹងបានទៅលើ Arsenal៕