Manchester United ដែលឈរនៅលេខ៤ នឹងរំពឹងបន្តទម្រង់លេងដ៏ល្អរបស់ពួកគេ ជាមួយនឹងជ័យជម្នះក្នុងដីលើ Manchester City ដែលជាក្រុមឈរនៅលេខ២ ក្នុងតារាង។
Manchester United បានចាប់ផ្តើមរដូវកាលដ៏រង្គោះរង្គើ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ប៉ុន្តែទទួលបានភាពប្រសើរឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លោក Ten Hag បានឈ្នះការប្រកួតចំនួន២០ប្រកួត ដែលច្រើនជាងគ្រូបង្វឹកផ្សេងទៀតរបស់ United ។
United ចូលមកក្នុងការប្រកួតនេះ ដោយបានឈ្នះការប្រកួតក្នុងលីគ និងពានរង្វាន់៨ប្រកួត។ ការប្រកួត៣ចុងក្រោយរបស់ពួកគេ សុទ្ធតែលេងក្នុងដីដោយឈ្នះទាំងអស់ ហើយពួកគេរកបានគ្រាប់បាល់៣គ្រាប់ ក្នុងការប្រកួតនីមួយៗ។
Man Utd បានឈ្នះការប្រកួតក្នុងដី៤ប្រកួតនៅ Premier League ជាប់ៗគ្នា ហើយមិនមានរបូតគ្រាប់បាល់៥ប្រកួតចុងក្រោយ។ គ្រប់ការប្រកួតទាំងអស់ ពួកគេបានលេងឈ្នះ១០ប្រកួត និងស្មើ១ប្រកួត ក្នុងចំណោម១១ប្រកួតចុងក្រោយ នៅ Old Trafford ជាមួយនឹងគ្មានរហូតគ្រាប់បាល់៩ប្រកួត។
នេះគឺជាការប្រកួតដ៏សំខាន់មួយ សម្រាប់ Manchester City បន្ទាប់ពីក្តីសង្ឃឹមត្រូវបានបញ្ចប់នៅពេលដែលប្រកួតចាញ់ Southampton ក្នុងពានរង្វាន់ Carabao Cup ។
ក្រុមរបស់លោក Pep Guardiola បានឆ្លងកាត់ការប្រកួតលីគ និងពានរង្វាន់៥ប្រកួត មិនដែលចាញ់មុនពេលប្រកួតចាញ់ការប្រកួតពាក់កណ្តាលសប្តាហ៍។ ទម្រង់លេងក្រៅដីរបស់ Man City នៅ Premier League គឺគួរអោយចាប់អារម្មណ៍ជាមួយនឹងជ័យជម្នះ ៣ប្រកួតជាប់ៗគ្នា ចាប់តាំងពីប្រកួតចាញ់ Liverpool។
នោះគឺជាការចាញ់តែមួយគត់របស់ពួកគេ ក្នុងការប្រកួតនៅPremier League ២៦ប្រកួតចុងក្រោយ។
ការព្យាករណ៍ : ការឈ្នះលើ Man City នឹងធ្វើឱ្យពួកគេទៅកាន់ចំណុចមួយកាន់តែខិតជិតគូប្រជែង ប៉ុន្តែពួកគេចាប់ផ្តើមការប្រកួតនៅចុងសប្តាហ៍ ដោយតាមពីក្រោយក្រុមកំពូលតារាង Arsenal ៩ពិន្ទុ។ Man City បានខិតកាន់តែជិតក្រុម Arsenal បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើន។ ពួកគេនឹងមិនចង់ឃើញការងារនោះ ត្រូវបានបញ្ចប់ជាមួយនឹងលទ្ធផលអាក្រក់នៅ Old Trafford ឡើយ ប៉ុន្តែ United ពិតជាពិបាកក្នុងការយកឈ្នះនៅចុងសប្តាហ៍នេះ។
ការទស្សន៍ទាយរវាង Manchester United និង Manchester City របស់យើងគឺក្រុមម្ចាស់ផ្ទះឈ្នះ ឬស្មើក្នុងការប្រកួតនេះ៕