Southampton បានទម្លាក់ Manchester City ចេញពីការប្រកួត Carabao Cup វគ្គ៨ក្រុមចុងក្រោយ ជាមួយនឹងជ័យជម្នះដ៏គួរឲ្យស្ញើចសរសើរ ២:០ នៅកីឡដ្ឋាន St Mary's របស់ក្រុមបាតតារាង Premier League Southampton។
Southampton បានឆ្លៀតឱកាសទៅលើកីឡាករ Manchester City ជាច្រើនដែលមិនសូវបានចាប់ផ្តើមក្នុង Premier League ប៉ុន្តែត្រូវបានប្រើប្រាស់ដោយ Pep Guardiola ក្នុងនាមជាការជ្រើសរើសក្រុមនិងកីឡាករឲ្យបានត្រឹមត្រូវ ចៀសវាងការរបួស។
កីឡាករ Sergio Gomez ជាអ្នកធ្វើឲ្យខូចបាល់រហូតធ្លាយមួយគ្រាប់មុន ស្របពេលដែល Stefan Ortega ក៏ជាមូលហេតុដែលធ្វើឲ្យកីឡាករ Loussa Djenepo រកបានគ្រាប់ទី២ សម្រាប់ Southampton៕