Lionel Scaloni រំពឹងថា Messi អាចនឹងបន្តលេងឲ្យអាហ្សង់ទីន នៅការប្រកួត World Cup ក្រោយ

គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni សង្ឃឹមថា ប្រធានក្រុមកីឡាករ Lionel Messi នឹងនៅតែលេង នៅពេល World Cup 2026 ចាប់ផ្តើម។

ទីបំផុត Messi បានសំរេចក្តីសុបិន World Cup របស់គាត់នៅប្រទេសកាតា ដោយបាននាំក្រុមអាហ្សង់ទីនស្គាល់រសជាតិពាន World Cup ជាលើកដំបូងក្នុងអាជីពរបស់គាត់ និងទទួលបានពានកីឡាករល្អប្រចាំព្រឹត្តិការណ៍ផងដែរ។ 
ថ្វីត្បិតរូបគេប្តេជ្ញាលេងបន្តក៏ដោយ ប៉ុន្តែពេលនេះ ហាក់មានភាពស្រពិចស្រពិល ដោយសារ Messi នឹង​មាន​អាយុ ៣៩ឆ្នាំ ​នៅ​ពេល​ដែល World Cup លើក​ក្រោយ​កើត​ឡើង។ 

ប៉ុន្តែ Scaloni មិន​បាន​បោះបង់​ក្តី​សង្ឃឹម​ថា ​គាត់​អាច​នឹង​នៅ​តែ​ចូល​រួម​ឡើយ ដោយបាននិយាយថា "ខ្ញុំគិតថា Messi អាចទៅលេង World Cup លើកក្រោយបាន។ វានឹងពឹងផ្អែកច្រើនលើអ្វីដែលគាត់ចង់បាន ថាតើគាត់មានអារម្មណ៍ល្អឬអត់។ ប៉ុន្តែគាត់សប្បាយចិត្តនៅលើទីលាន ហើយវាពិតជាល្អណាស់សម្រាប់ពួកយើង”៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង