Al-Nassr ប្រកាសបដិសេដអំពីចំណុចមួយនៃកុងត្រារបស់ Ronaldo ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ World Cup

Al-Nassr បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃអង្គារដោយបដិសេធរបាយការណ៍ដែលថា ពួកគេបានឲ្យ Cristiano Ronaldo សន្យាថា នឹងគាំទ្រការដេញថ្លៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅក្នុងកិច្ចសន្យារបស់គាត់។

ក្លិបមានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអូឌីតមួយនេះ បានបដិសេធពាក្យចចាមអារ៉ាមដែលថា Ronaldo បានទទួលប្រាក់បន្ថែមចំនួន ២០០លានអឺរ៉ូ ដើម្បីធ្វើជាឯកអគ្គរដ្ឋទូតសម្រាប់ការដេញថ្លៃ World Cup 2030 របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ក្លឹបបានសរសេរថា "Al-Nassr FC សូមបញ្ជាក់ដែលផ្ទុយពីរបាយការណ៍ព័ត៌មាន កិច្ចសន្យារបស់ Cristiano Ronaldo ជាមួយ Al-Nassr មិនរួមបញ្ចូលការប្តេជ្ញាចិត្ត ចំពោះការដេញថ្លៃការប្រកួតបាល់ទាត់ពិភពលោកណាមួយឡើយ។ ការផ្តោតសំខាន់របស់គាត់ គឺនៅលើ Al-Nassr និងដើម្បីធ្វើការជាមួយមិត្តរួមក្រុមរបស់គាត់ ដើម្បីជួយក្លឹបឱ្យទទួលបានភាពជោគជ័យ"៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង