ឈានចូលដល់ការប្រកួតនេះ Man Utd បានប្រកួតឈ្នះ៧ប្រកួតជាប់ៗគ្នា ហើយពួកគេនឹងក្លាយជាក្រុមដែលជាទីពេញចិត្ត ក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ពួកគេមានការស៊ុតបញ្ចូលទី២គ្រាប់ ឬច្រើនគ្រាប់ក្នុងការប្រកួត៦ ក្នុងចំណោម៧ប្រកួតចុងក្រោយ ហើយចូលមកក្នុងការប្រកួតនេះ ជាមួយនឹងទម្រង់ការពារដ៏ល្អផងដែរ ដោយមិនមានរបូតគ្រាប់បាល់៤ប្រកួត។
ពួកគេមិនស្គាល់ការប្រកួតចាញ់ទាល់តែសោះ ក្នុងការប្រកួតក្នុងដី ១០ប្រកួតចុងក្រោយ ដោយមិនមានរបូតគ្រាប់បាល់៨ប្រកួត ក្នុងដំណើរការប្រកួតនោះ ហើយឈ្នះ៨ប្រកួត។
Charlton Athletic ចូលមកក្នុងការប្រកួតនេះ ជាមួយនឹងការប្រកួតឈ្នះ២ប្រកួតជាប់ៗគ្នា ហើយនឹងមានទំនុកចិត្ត ដោយទើបបានទម្លាក់ក្រុម Brighton ពីក្របខ័ណ្ឌ Premier League ។
ប្រឈមមុខនឹងក្រុមស៊ុតបាល់បញ្ចូលទី ដោយមិនមានរបូតគ្រាប់បាល់ Charlton នឹងត្រូវប្រើយុទ្ធសាស្រ្តការពារ ដែលជាអកុសលសម្រាប់ពួកគេដោយតែងតែរបូតគ្រាប់បាល់ ក្នុងការប្រកួត៤ ដែលបានកើតឡើងបន្ទាប់ពីប្រកួតស្មើ ០-០ ជាមួយ Brighton ។
ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនបានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតតែ១គត់ ក្នុងចំណោម៥ប្រកួតបចុងក្រោយ។ ការប្រកួត៣លើកចុងក្រោយរបស់ពួកគេ សុទ្ធតែមានគ្រាប់បាល់ច្រើនជាង ២.៥គ្រាប់ រួមទាំងឈ្នះការប្រកួតក្រៅដីចុងក្រោយ២-១ លើ Lincoln City។
ការព្យាករណ៍ : Manchester United គួរតែឈ្នះយ៉ាងងាយស្រួលក្នុងការប្រកួតនេះ ទោះបីជា Charlton នឹងបង្ហាញពីភាពតឹងតែងដោយសារយុទ្ធសាស្ត្រការពារ ដែលពួកគេរំពឹងទុកយកមកប្រើក៏ដោយ។
ការទស្សន៍ទាយរវាង Manchester United និង Charlton គឺក្រុមម្ចាស់ផ្ទះនឹងទទួលបានជ័យជម្នះ ដោយ Rashford ជាកីឡាករដែលស៊ុតបញ្ចូលទីក្នុងការប្រកួតនេះ៕